ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង ស្វែងរកលទ្ធភាព ក្នុងការចុះកិច្ចព្រមព្រៀង សំខាន់មួយជាមួយ នឹងរដ្ឋាភិបាលតាលីបង់

RT News

បរទេស៖ យោងតាមការចេញ ផ្សាយរបស់ RT ទីក្រុងប៊ែរឡាំងកំពុងធ្វើការ លើកិច្ចព្រមព្រៀងដែលនឹងបង្កើត យន្តការមួយដើម្បីនិរទេសជនជាតិ អាហ្វហ្គានីស្ថាន ត្រឡប់ទៅប្រទេស កំណើតរបស់ពួកគេវិញ។
មន្ត្រីអាល្លឺម៉ង់កំពុងជួបពិភាក្សា ដោយផ្ទាល់ជាមួយក្រុមរដ្ឋាភិបាល អាហ្គានីស្ថាន ដែលដឹកនាំដោយតាលីបង់ក្នុង ប្រទេសកាតា ហើយគ្រោងនឹងបញ្ជូន គណៈប្រតិភូទៅកាន់ទីក្រុងកាប៊ុល នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ។

អាល្លឺម៉ង់​បាន​ដាក់​បម្រាម​លើ​ការ​និរទេស ​ទៅ​អាហ្វហ្កានីស្ថាន​ក្នុង​ឆ្នាំ​២០២១ ខណៈ​ក្រុម​តាលីបង់​បាន​ដណ្តើម​អំណាច​បន្ទាប់​ពី​ការ​ដក​ទ័ព​អាមេរិក​យ៉ាង​ប្រញាប់​ប្រញាល់ ។

យ៉ាងណាក្តីកាល​ពី​ឆ្នាំ​មុន ការ​ហាម​ឃាត់ ​ត្រូវ​បាន​ដក​ចេញ ប៉ុន្តែ​ការ​និរទេស​នៅ​តែ​មាន​កម្រិត​តិចតួច។ ទីក្រុងប៊ែរឡាំងបន្ទាប់មក ក៏បានបញ្ជូនជនជាតិអាហ្វហ្គានីស្ថាន ចំនួន២៨នាក់ទៅកាន់ស្រុកកំណើត របស់ពួកគេតាមជើងហោះហើរ នៅចុងខែសីហា ឆ្នាំ២០២៤និង៨១នាក់ នៅលើជើងហោះហើរផ្សេងទៀតក្នុងខែកក្កដា ឆ្នាំ២០២៥។

ឥឡូវនេះ រដ្ឋាភិបាលចង់ធ្វើឱ្យការនិរទេសធ្វើឡើង កាន់តែងាយស្រួល ទៀងទាត់ និងកាន់តែច្រើនឡើងនេះ បើយោងតាមរបាយការណ៍ ដែលពួកគេ ទាំងអស់សុទ្ធតែជាឧក្រិដ្ឋជន ដែលត្រូវបានកាត់ទោសដោយអាហ្គានីស្ថាន៕

ប្រែសម្រួល៖ស៊ុនលី

To Top