លោក Netanyahu អះអាងថា ការសម្លាប់មេដឹកនាំក្រុមហាម៉ាស បាននៅកាតានឹងជួយជំរះ ឧបសគ្គសម្រាប់កិច្ច ព្រមព្រៀងសន្តិភាព

បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយកាលពីថ្ងៃសៅរ៍ថា ការសម្លាប់មេដឹកនាំ ក្រុមហាម៉ាស់នៅក្នុងប្រទេសកាតានឹងជម្រះផ្លូវដើម្បីបញ្ចប់ជម្លោះ Gaza និងការវិលត្រឡប់របស់ចំណាប់ខ្មាំង អ៊ីស្រាអែលវិញ។
ការលើកឡើងបែបនេះត្រូវ បានធ្វើឡើងដោយ នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយកាលពីថ្ងៃសៅរ៍ប៉ុន្មាន ថ្ងៃបន្ទាប់ពីរដ្ឋជ្វីហ្វបានទម្លាក់គ្រាប់បែកលើ សមាជិកកំពូលរបស់ក្រុម សកម្មប្រយុទ្ធនៅទីក្រុង Doha ។
ក្រុមហាម៉ាស់បាននិយាយថា ការដឹកនាំរបស់ខ្លួនមិនត្រូវបានគេដក ចេញដោយការវាយប្រហាររបស់អ៊ីស្រាអែល ដែលវាពិពណ៌នាថាជាការប៉ុនប៉ងធ្វើឃាតអ្នកចរចា ដែលកំពុង ធ្វើការលើដំណោះស្រាយដ៏មានសក្តានុពល មួយចំពោះជម្លោះហ្គាហ្សា។
លោក Netanyahu បានអះអាងថា ៖មេក្រុមភេរវករ Hamas នៅក្នុងទីក្រុង Doha បាន រារាំងរាល់ការប៉ុនប៉ងបទឈប់បាញ់ ដើម្បីអូសបន្លាយសង្គ្រាមដែលមើលទៅគ្មានទីបញ្ចប់។
លោក Netanyahu បានសរសេរ នៅលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍ថា ការកម្ចាត់ពួកក្រុមហាម៉ាសនឹង បំបាត់ឧបសគ្គចម្បង ក្នុងការដោះលែងចំណាប់ខ្មាំង របស់យើងទាំងអស់ និងបញ្ចប់សង្រ្គាម។
យ៉ាងណាក្តីគេមើលឃើញថាប្រទេសកាតា បានរៀបចំកិច្ចចរចា ជាច្រើនលើករួចមកហើយ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ដោយសំរបសំរួលកិច្ចចរចា ដែលនាំទៅដល់បទឈប់បាញ់ បណ្តោះអាសន្នចំនួន២ដង នៅក្នុងសង្គ្រាមហ្គាហ្សា មួយនៅឆ្នាំ២០២៣និងមួយទៀតនៅដើមឆ្នាំនេះ ។ ខ្លួនបានចោទប្រកាន់អ៊ីស្រាអែល ថាជានៃអំពើភេរវកម្មបន្ទាប់ពីការវាយ ប្រហារលើទឹកដីរបស់ខ្លួនជាច្រើនលើករួចមកនោះ៕
ប្រែសម្រួល៖ស៊ុនលី
