អ៊ុយក្រែន បើកការវាយប្រហារលើ រោងចក្រចម្រាញ់ប្រេងធំមួយរបស់រុស្ស៊ី នៅតំបន់ Leningrad

គៀវ៖ យោធាអ៊ុយក្រែនបានឲ្យដឹងថា ខ្លួនបានវាយប្រហាររោងចក្រចម្រាញ់ប្រេង Kirishi ក្នុងតំបន់ Leningrad ភាគពាយ័ព្យនៃប្រទេសរុស្ស៊ីកាលពីយប់ថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ការវាយប្រហារនេះបានបណ្តាលឱ្យមានការផ្ទុះ និងឆេះនៅរោងចក្រ ដែលជារោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយនៅក្នុងប្រទេសរុស្ស៊ី។
យោងតាមប្រភពខាងលើបានឲ្យដឹងថា រោងចក្រចម្រាញ់ប្រេងដែលផលិតផលិតផលប្រេងប្រហែល ៨០ ប្រភេទ រួមទាំងប្រេងសាំង រថយន្ត ប្រេងម៉ាស៊ូត និងឥន្ធនៈអាកាសចរណ៍ ដែលបានចូលរួមនៅក្នុងការផ្គត់ផ្គង់ដល់កងទ័ពរុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា
