វេទិកាខ្លាឃ្មុំ ផេនដាមាស អន្តរជាតិ ឆ្នាំ២០២៥ បើកធ្វើនៅក្រុង Chengdu លោកLi Shulei អញ្ជើញចូលរួមនិង ប្រកាសការបើក

ថ្ងៃទី១៣ ខែកញ្ញា វេទិកាខ្លាឃ្មុំផេនដាមាសអន្តរជាតិឆ្នាំ២០២៥បើកធ្វើនៅក្រុងChengdu។លោកLi Shuleiសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អញ្ជើញចូលរួមនិង ប្រកាសការបើក។
ភ្ញៀវកិត្តិយសចិននិងបរទេសបានសម្គាល់ថា អរិយធម៌ចម្រុះ គឺជាធាតុដើមនៃពិភពលោក ។ ការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាគឺជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍនៃអរិយធម៌ ក៏ជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញវឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ និងការអភិវឌ្ឍពិភពលោក ប្រកបដោយសន្តិវិធី ។ ការឆ្លើយតបបញ្ហាប្រឈមរួម និងការឆ្ពោះទៅអនាគតដ៏ល្អប្រសើរគឺមិនអាចឃ្លាតឆ្ងាយពីកម្លាំង នៃអរិយធម៌និងវប្បធម៌ ។ គួរតែប្រកាន់ខ្ជាប់និងផ្សព្ធផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិទាំងឡាយ កសាងយន្តការសម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល ជំរុញឱ្យអរិយធម៌ខុសគ្នាទទួលយកនិងរួមបញ្ចូលនិងយោងគ្នាតាមរយៈការរួមរស់ដោយស្មើភាពនិងការរៀនសូត្រពីគ្នា។គួរតែធ្វើឱ្យការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិមានភាពកាន់តែស៊ីជម្រៅលើវិស័យអប់រំ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ វប្បធម៌និងប្រព័ន្ធសារព័ត៌មានជាដើម ដើម្បីជំរុញបន្ថែមទៀតនូវគ្នា រួមបញ្ចូលគ្នារវាងវប្បធម៌នៃប្រទេសនានា និងតភ្ជាប់រវាងប្រជាជននិងប្រជាជន៕
