អ៊ីរ៉ង់ ព្រមានមហាអំណាចអឺរ៉ុប ចំពោះការដាក់ទណ្ឌកម្មឡើងវិញ

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyyed Abbas Araghchi បានព្រមានថា មហាអំណាចអឺរ៉ុបនឹង “បាត់បង់វាទាំងអស់” ប្រសិនបើពួកគេផ្លាស់ទី ដើម្បីដាក់ទណ្ឌកម្មអន្តរជាតិឡើងវិញលើទីក្រុងតេអេរ៉ង់ ក្រោមយន្តការ “snapback” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោក Araghchi បានចេញ ការព្រមាននៅក្នុងការបង្ហោះនៅលើ X ក្នុងការឆ្លើយតបទៅនឹងការ សម្រេចចិត្តកាលពីខែមុនដោយបារាំង អាល្លឺម៉ង់ និង អង់គ្លេស ដើម្បីជំរុញដំណើរការ ដែលអាចស្ដារឡើងវិញ នូវទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានដកចេញក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ។
គួរបញ្ជាក់ថា យន្ដការ “snapback” នៅក្នុងកិច្ចព្រមព្រៀង ដែលត្រូវបានគេហៅថា ជាផ្លូវការផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) អនុញ្ញាតឱ្យភាគីដាក់ទណ្ឌកម្មឡើងវិញប្រសិនបើអ៊ីរ៉ង់ មិនគោរពតាមការសន្យារបស់ខ្លួន។
ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើ JCPOA ជាមួយចក្រភពអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៥ ហើយបានយល់ព្រមក្នុងការទប់ ស្កាត់កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនជាថ្នូរនឹង ការបន្ធូរបន្ថយទណ្ឌកម្ម។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញនៅឆ្នាំ ២០១៨ និងបានដាក់ទណ្ឌកម្មឡើងវិញ ដោយជំរុញឱ្យទីក្រុងតេអេរ៉ង់ កាត់បន្ថយការប្តេជ្ញាចិត្តមួយចំនួន៕
ប្រែសម្រួល ឈូក បូរ៉ា
