អាមេរិកចូលរួម ក្នុងការអង្កេតការណ៍ ក្នុងសមយុទ្ធយោធា រវាងរុស្សីនិងបេឡារុស

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៅទីក្រុង Minsk បាននិយាយថា មន្ត្រីយោធាអាមេរិក បានចូលរួមជាមួយអ្នក សង្កេតការណ៍អន្តរជាតិ ផ្សេងទៀតនៅក្នុងប្រទេសបេឡារុស ដើម្បីចូលរួមទស្សនាសមយុទ្ធយោធា Zapad-2025 ជាមួយនឹងប្រទេសរុស្ស៊ី។
យ៉ាងណាក្តីសម្រាប់វត្តមានរបស់អាមេរិក ដែលជាការមើលឃើញថា ជារឿងមិនធម្មតានៅឯសមយុទ្ធរុស្ស៊ី-បេឡារុស បានបង្ហាញសញ្ញាមួយផ្សេងទៀតនៃទំនាក់ទំនង កាន់តែក្តៅរវាងទីក្រុងវ៉ាស៊ីនតោន និងបេឡារុស។
កាលពីថ្ងៃចន្ទ ក្រសួងបានចេញផ្សាយវីដេអូមួយដែលបង្ហាញពីប្រមុខការពារជាតិបេឡារុសលោក Viktor Khrenin ចាប់ដៃជាមួយសមាជិកយោធា អាមេរិកពីរនាក់ដែលមានឯកសណ្ឋាន ដែលបានថ្លែងអំណរគុណគាត់ ជាភាសារុស្សីសម្រាប់ការអញ្ជើញនេះ។
លោករដ្ឋមន្ត្រីបានប្រាប់មន្ត្រីអាមេរិកថា៖យើងនឹងបង្ហាញអ្វីដែលអ្នកចាប់អារម្មណ៍ចង់ឃើញ។ អ្វីដែលអ្នកចង់បាន។ អ្នកអាចទៅទីនោះ ហើយមើល និងធ្វើទំនាក់ទំនងជាមួយនឹងអ្នកចូលរួមផ្សេងទៀត។
គួរឲ្យដឹងដែរថាសរុប អ្នកតំណាងមកពី ២៣ប្រទេស រួមទាំងសមាជិកណាតូ សហរដ្ឋអាមេរិក តួគី និងហុងគ្រី ដែលមានវត្តមាននៅក្នុងសមយុទ្ធនេះ ដែលពេលនេះ កំពុងដំណើរការនៅចន្លោះថ្ងៃទី១២ ទៅដល់ថ្ងៃ១៦ខែកញ្ញា។ ទីក្រុងម៉ូស្គូ និងទីក្រុង Minsk ទាំងពីរបាននិយាយថា សមយុទ្ធនេះគឺដើម្បីវិស័យការពារជាតិប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
