ក្រុមបំបែកខ្លួន នៅខេត្ត Narathiwat វាយប្រហារដោយគ្រាប់បែក ទៅលើរថយន្ត ប្រយុទ្ធពាសដែកយោធាថៃ បណ្តាលឱ្យរបួស ទាហាន២នាក់

បរទេស៖ ការវាយប្រហារ ដោយគ្រាប់បែករបស់ក្រុមបំបែកខ្លួន បានវាយប្រហារទៅលើរថយន្ត ប្រយុទ្ធពាសដែក ពីកងអនុសេនាធំ លេខ 4811 ខណៈពេលដែលកងទ័ពកំពុងធ្វើការល្បាតសន្តិសុខជាប្រចាំនៅលើផ្លូវ Ban Bue Ra-nae ក្នុងភូមិ 3 ឃុំ To Deng ស្រុក Su-ngai Padi ខេត្ត Narathiwat នៅព្រឹកនេះ បណ្តាលឲ្យទាហានពីរនាក់រងរបួស។

យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីជំនាញផ្នែកកម្ចាត់អាវុធជាតិផ្ទុះ (EOD) និងកម្លាំងសន្តិសុខ បានទៅដល់កន្លែងផ្ទុះយ៉ាងឆាប់រហ័ស ដើម្បីស៊ើបអង្កេតប្រភេទគ្រឿង ផ្ទុះដែលប្រើប្រាស់ និងប្រមូលភស្តុតាងធ្វើកោសល្យវិច្ច័យ។ អាជ្ញាធរបានស្នើឲ្យជនស៊ីវិល គេចពីតំបន់នោះជាបណ្ដោះអាសន្ន ខណៈការស៊ើបអង្កេតបន្ត។
ប្រែសម្រួលៈ ណៃ តុលា

