ព័ត៌មានអន្តរជាតិ

មេដឹកនាំអារ៉ាប់ និងឥស្លាម អំពាវនាវឱ្យ ព្យួរប្រទេសអ៊ីស្រាអែល ពីអង្គការសហប្រជាជាតិ

បរទេស៖ មេដឹកនាំអារ៉ាប់ និងឥស្លាមបានអំពាវនាវឱ្យ ព្យួរប្រទេសអ៊ីស្រាអែលពីអង្គការសហប្រជាជាតិ ជុំវិញការចោទប្រកាន់របស់ខ្លួនលើធម្មនុញ្ញរបស់អង្គការនេះ។ ការទាមទារនេះកើតឡើង ចំពេលយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងបន្ទាប់ពីការវាយប្រហារ តាមអាកាសកាលពីសប្តាហ៍មុនលើទីក្រុងដូហា ដែលបានបណ្តាលឲ្យមនុស្ស ៦ នាក់ស្លាប់ រួមទាំងមន្ត្រីសន្តិសុខកាតាម្នាក់ផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ មេដឹកនាំនៃសម្ព័ន្ធរដ្ឋអារ៉ាប់ និងអង្គការសហប្រតិបត្តិការឥស្លាម បានកោះប្រជុំកំពូលបន្ទាន់មួយនៅទីក្រុងដូហា។ នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយមួយបន្ទាប់ពីកិច្ចប្រជុំកំពូល ក្រុមនេះបានអំពាវនាវឱ្យប្រទេសជាសមាជិក “ពិចារណាពីភាពខុសគ្នានៃសមាជិកភាពរបស់អ៊ីស្រាអែលនៅក្នុងអង្គការសហប្រជាជាតិជាមួយនឹងធម្មនុញ្ញរបស់ខ្លួន” និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីព្យួរអ៊ីស្រាអែលចេញពីអង្គការនេះ។

អ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនៅទីក្រុង Doha របស់ខ្លួនសំដៅទៅលើមន្ត្រីក្រុមហាម៉ាស់ ទោះបីជាមេដឹកនាំអារ៉ាប់ និង ឥស្លាមបានចាត់ទុកវាថា ជា “ការកើនឡើងដ៏គ្រោះថ្នាក់ ដែលបង្ហាញពីអរិភាព ជ្រុលនិយមរបស់រដ្ឋាភិបាល អ៊ីស្រាអែល”។ បណ្តារដ្ឋទាំងនោះក៏បានចោទប្រកាន់អ៊ីស្រាអែលថា បានធ្វើឱ្យខូចដល់ ដំណើរការសម្របសម្រួលអន្តរជាតិ និង ដំណើរការបង្កើតសន្តិភាព ដោយហេតុថា រដ្ឋធានីកាតាត្រូវបានប្រើប្រាស់ ជាកន្លែងសំខាន់សម្រាប់កិច្ចចរចាសន្តិភាពរវាងទីក្រុងហ្សេរុយសាឡឹមខាងលិច និងក្រុមហាម៉ាស។
ប្រែសម្រួលៈ ណៃ តុលា

To Top