ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅក្នុងសង្គ្រាម Gaza កើនឡើងដល់ 65,000៖ អាជ្ញាធរសុខាភិបាល

អ៊ីស្តង់ប៊ុល៖ ចំនួនប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ បានកើនឡើងលើសពី ៦៥០០០ នាក់ហើយ។
ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ សាកសពចំនួន ៩៨នាក់ និងអ្នករបួស ៣៨៥នាក់ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងហ្គាហ្សា ដោយពួកគេបន្ថែមថា បុគ្គលិកជំនួយ ៧នាក់ត្រូវបានសម្លាប់ និង ៨៧នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេលដូចគ្នានេះ។
ពួកគេបាន្យដឹងថាចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីនចាប់តាំងពីការចាប់ផ្តើមនៃជម្លោះក្នុងឆ្នាំ 2023 បានកើនឡើងដល់ ៦៥,០៦២នាក់ហើយ ១៦៥,៦៩៧ នាក់ផ្សេងទៀតបានរងរបួស។
ពួកគេបានបន្ថែមថា មនុស្ស ៤នាក់បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយសារការអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ ដែលបង្កើនចំនួនអ្នកស្លាប់ដែលទាក់ទងនឹងការខ្វះខាតស្បៀងអាហារដល់ទៅ ៤៣២នាក់ក្នុងនោះមានកុមារ ១៤៦នាក់។
ការអាប់ដេតនេះបានកើតឡើងបន្ទាប់ពីអ៊ីស្រាអែល បានចាប់ផ្តើមការវាយលុកមូលដ្ឋានរបស់ខ្លួននៅក្នុងទីក្រុងហ្គាហ្សា កាលពីព្រឹកថ្ងៃអង្គារ និងបានបង្ខំប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ទៀត ឱ្យភៀសខ្លួនចេញពីកណ្តាលទីក្រុងដ៏ធំបំផុតនៃតំបន់នោះ។ ការវាយប្រហារនេះបានទទួលការ ថ្កោលទោសជាសកលភ្លាមៗផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
