ព័ត៌មានអន្តរជាតិ

Update: លោកស្រី ផែតងតាន ដាក់លុយ ១៥.០០០បាត សម្រាប់លោកថាក់ស៊ីន ចំណាយនៅក្នុងពន្ធនាគារ

បរទេស៖ កាលពីព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា នៅ​ពន្ធនាគារ​ Klong Prem ក្រុង​បាងកក អ្នក​យក​ព័ត៌មាន​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ពន្ធនាគារ និង​មជ្ឈមណ្ឌល​សេវា​អ្នក​ទស្សនា។ ថ្ងៃ​នេះ​ជា​ការ​ទៅ​ជួប​គ្រួសារ​លើក​ទី​ពីរ ​សម្រាប់​អ្នក​ទោស​ថាក់ស៊ីន ស៊ីណាវ៉ាត្រា។

យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកសារព័ត៌មានជាច្រើនបាននៅដើម្បីរាយការណ៍អំពីស្ថានភាពនេះ ខណៈដែលមានការរាយការណ៍ថា លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ឬ “អ៊ីង” កូនស្រីពៅរបស់លោក ថាក់ស៊ីន និងប្តី , លោកស្រី Pintongta Shinawatra Kunakornwong ឬ “Aim” កូនស្រីកណ្តាល និងប្តីរបស់គាត់ បានទៅមើលលោក ថាក់ស៊ីន នៅពន្ធនាគារ ។

លោក Winyat Chartmontri មេធាវីរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា រួមជាមួយនឹងក្រុមរបស់គាត់ បានចូលទៅក្នុងអគារសួរសុខ ទុក្ខអ្នកទោសនៅពន្ធនាគារ Klong Prem ដើម្បីសម្របសម្រួលការសួរសុខទុក្ខ។ ជាមួយគ្នានេះ លោក Kanokwan Jiwcheupun អភិបាល នៃពន្ធនាគារខេត្ត Nonthaburi និងជាអ្នកនាំពាក្យរង នៃនាយកដ្ឋានកែប្រែបានបង្ហើបថា ផែនការថ្ងៃនេះរួមមានការជួបលោក ថាក់ស៊ីន ជាមួយគ្រូពេទ្យចិត្តសាស្រ្ត ដែលជានីតិវិធីពិនិត្យសុខភាពតាមស្តង់ដារ ។ ទម្លាប់ប្រចាំថ្ងៃរបស់គាត់ជាចម្បង។

សម្រាប់​អាហារ​ពេល​ព្រឹក លោក ថាក់ស៊ីន បន្ត​ហូបដែលស៊ុត​ស្ងោរ ។ នៅពេលថ្ងៃ គាត់ធ្វើសកម្មភាពដូចជា អានសៀវភៅ មើលទូរទស្សន៍ និងធ្វើលំហាត់ប្រាណ យោលដៃជាដើម។

គ្រួសាររបស់លោក ថាក់ស៊ីន បានដាក់ប្រាក់ សម្រាប់ការចំណាយនៅក្នុង ពន្ធនាគារស្របតាមបទប្បញ្ញត្តិរហូតដល់ ១៥.០០០ បាត។ គាត់អាចចំណាយ មិនលើសពី ៥០០ បាតក្នុងមួយថ្ងៃ ហើយភាគច្រើនប្រើ វាដើម្បីទិញ ម្ហូបអាហារតិចតួច។

ប្រែសម្រួលៈ ណៃ តុលា

To Top