ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង បញ្ជាក់អំពីការលាលែង តំណែងនៃជំនួយការ ដ៏សំខាន់ម្នាក់របស់លោក Putin

Sputnik

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT វិមានក្រឹមឡាំង បានបញ្ជាក់ថា លោក Dmitry Kozak អនុប្រធានរដ្ឋបាល របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសលាលែង ពីតំណែងហើយ។

លោកKozak បានដាក់ពាក្យស្នើសុំ សម្រាប់ហេតុផល ផ្ទាល់ខ្លួនរបស់គាត់ នេះបើយោងតាមការបញ្ជាក់ ដោយអ្នកនាំពាក្យ ប្រធានាធិបតី Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។ លោក​បាន​បន្ថែម​ថា យ៉ាងណាក្តីក្រឹត្យ​ដែល​ចេញ​ជា​ផ្លូវ​ការ​មិន​ទាន់​បាន​ចុះ​ហត្ថលេខា ឬ​ផ្សព្វផ្សាយ​នៅ​ឡើយ​ទេ។

ក្នុងរយៈពេលជាងពីរទសវត្សរ៍នៃការងាររបស់គាត់ លោក Kozak បានកាន់មុខតំណែងជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល រួមទាំងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងឧបនាយករដ្ឋមន្ត្រីផងដែរ ។ ក្នុងតួនាទីចុងក្រោយ គាត់បានមើលការខុស ត្រូវលើការរៀបចំសម្រាប់កីឡាអូឡាំពិករដូវរងា Sochi ឆ្នាំ ២០១៤ ។

នៅឆ្នាំ២០២០ លោក Kozak ត្រូវបានតែងតាំង ជាអនុប្រធានបុគ្គលិកនៅក្នុងវិមានក្រឹមឡាំង ជាកន្លែងដែល លោកមើលការខុសត្រូវ លើនាយកទំនាក់ទំនង អន្តរតំបន់ និងវប្បធម៌ជាមួយបរទេស និងនាយកសម្រាប់កិច្ច សហប្រតិបត្តិការព្រំដែន ដែលត្រូវបានរំលាយដោយក្រឹត្យ ប្រធានាធិបតីនៅក្នុងខែសីហា។

យ៉ាងណាក្តីប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ពីលទ្ធភាពផ្សេងៗ គ្នាសម្រាប់តួនាទីបន្ទាប់របស់ Kozak ។ គេហទំព័រមួយបានដកស្រង ប្រភពមួយដែលនិយាយថា គាត់អាចចូលធ្វើជំនួញ ខណៈដែលអ្នកផ្សេងទៀត បានស្នើថាគាត់អាចត្រូវបានតែងតាំងជាបេសកជន ប្រធានាធិបតីប្រចាំតំបន់ Northwestern Federal District៕

ប្រែសម្រួល៖ស៊ុនលី

To Top