សហភាពអឺរ៉ុប អំពាវនាវឲ្យពលរដ្ឋ ជនជាតិអ៊ុយក្រែន ក្នុងការវិលត្រឡប់ស្រុកកំណើតវិញ

បរទេស៖យោងតាមការចេញផ្សាយ របស់ RT ក្រុមប្រឹក្សាអឺរ៉ុបបាននិយាយថា សហភាពអឺរ៉ុបនឹងលុបចោល កម្មវិធីការពារបណ្តោះអាសន្ន របស់ខ្លួនជាបណ្តើរៗសម្រាប់មនុស្ស រាប់លាននាក់ដែលបានភៀសខ្លួន ចេញពីជម្លោះអ៊ុយក្រែនដែលកំពុងបន្ត ដើម្បីលើកទឹកចិត្តឱ្យពួកគេត្រឡប់ទៅស្រុកកំណើតវិញ។
ទីក្រុងប្រ៊ុសែលបានអំពាវនាវ សេចក្តីណែនាំស្តីពីការការពារបណ្តោះអាសន្ននៅដើមឆ្នាំ២០២២ បន្ទាប់ពីជម្លោះអ៊ុយក្រែន បានកើនឡើង។ សេចក្តីណែនាំលើកដំបូង ដែលធ្លាប់ធ្វើបាននៅក្នុងឆ្នាំ២០០១ ដែលវាមានទាំងការផ្តល់ អត្ថប្រយោជន៍រួមមាន ប័ណ្ណស្នាក់នៅ លំនៅដ្ឋាន ការងារ ការអប់រំ ការថែទាំសុខភាព ជំនួយហិរញ្ញវត្ថុ និងសេវាសង្គម។
ដោយសារផុតកំណត់នៅខែមីនា ឆ្នាំ២០២៥គ្រោងការណ៍ដែលផ្តល់ ឱ្យប្រជាជនអ៊ុយក្រែនជាង៤លាននាក់ ត្រូវបានបន្តរហូតដល់ខែមីនា ២០២៧។
ការពិភាក្សាអំពីយុទ្ធសាស្ត្រចាកចេញបាន និងកំពុងទទួលបានសន្ទុះ ចំពេលមានការប្រឈមកាន់ តែខ្លាំងឡើង សម្រាប់រដ្ឋជាសមាជិកក្នុងការ គ្រប់គ្រងលំហូរចូល ។
គួរឲ្យដឹងដែរថានៅសប្តាហ៍នេះ រដ្ឋមន្ត្រីមហាផ្ទៃសហភាពអឺរ៉ុប បានយល់ព្រមលើ អនុសាសន៍ដែល កំណត់ក្របខ័ណ្ឌសម្រាប់ការវិលត្រឡប់ និងសមាហរណកម្មចូលអ៊ុយក្រែនឡើងវិញរបស់ខ្លួន នៅពេលដែលលក្ខខណ្ឌអនុញ្ញាត៕
ប្រែសម្រួល៖ស៊ុនលី
