ព័ត៌មានអន្តរជាតិ

លោក Donald Trump សារភាពថា ការចរចាបញ្ចប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន គឺពិបាកជាងអ្វីដែលលោកបានរំពឹងទុក

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា វាមិនមែនជាពេលវេលាត្រឹមត្រូវ សម្រាប់លោកក្នុងការអំពាវនាវ ឱ្យមានបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែននោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកយកព័ត៌មានម្នាក់បានសួរលោក Trump នៅលើយន្តហោះ Air Force One ថាតើវាដល់ពេលដែលត្រូវដាក់សម្ពាធ ឱ្យមានបទឈប់បាញ់ដែរឬទេ ដោយបានកត់សម្គាល់ថា មួយខែបានកន្លងផុត ទៅចាប់តាំងពីជំនួបទល់មុខដ៏កម្រ របស់គាត់ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅរដ្ឋអាឡាស្កា។

លោក Trump បាននិយាយថា “វាមិនមែនជាពេលត្រឹមត្រូវក្នុងស្ថានការណ៍ពេលនេះទេ” ។ លោកបានបន្ថែមថា៖ «ប៉ុន្តែនៅពេលដែលត្រឹមត្រូវ ប្រសិនបើខ្ញុំត្រូវធ្វើវានឹងមានភាពឃោរឃៅ»។

លោក Trump ដែលពេលខ្លះបានរិះគន់ទាំងរុស្ស៊ី និងអ៊ុយក្រែន ថ្មីៗនេះបាននិយាយថា ការចរចាបញ្ចប់ជម្លោះនឹងពិបាកជាងអ្វីដែលលោកបានរំពឹងទុក។ ថ្លែងនៅក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិកបាននិយាយថា លោកពូទីន “ពិតជាធ្វើឱ្យខ្ញុំខកចិត្ត” ៕

To Top