ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុបសរុបចំណាយលុយប្រមាណជា៨,៧ពាន់លានអឺរ៉ូបន្តទិញប្រេងពីប្រទេសរុស្សីក្នុងរយៈពេល៣ដើមឆ្នាំ២០២៥កន្លងមកនេះ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍ដោយដកស្រង់ទិន្នន័យពីវិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់បានឲ្យដឹងថាថាប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួនដែលនៅតែបន្តនាំចូលទំនិញពីរុស្ស៊ីមានតម្លៃសរុបប្រមាណជា៨,៧ ពាន់លានអឺរ៉ូ ឬត្រូវជា១០,២ពាន់លានដុល្លារក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៥ ។

នៅក្នុងត្រីមាសទី១នៃឆ្នាំនេះ សមតុល្យពាណិជ្ជកម្ម សហភាពអឺរ៉ុបនិងរុស្សី មានការប្រែប្រួលបន្តិចបន្តួចចំពោះការពេញចិត្តរបស់ទីក្រុងមូស្គូ ដែលមានន័យថាប្លុកនេះបានទិញកាន់តែច្រើនពីប្រទេសជិតខាងភាគខាងកើតរបស់ខ្លួនជាងការលក់ទៅឲ្យរុស្សី។

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានជ្រើសរើសការនាំចូលឧស្ម័នធម្មជាតិដែលមានចំនួន៤,៤ពាន់លានអឺរ៉ូ និងប្រេងឆៅចំនួន១,៤ពាន់លានអឺរ៉ូជាទំនិញកំពូលពីរដែលត្រូវបាននាំចូលដោយរុស្ស៊ីទៅកាន់សហភាពអឺរ៉ុប។

រំលឹកដែរថាបន្ទាប់ពីជម្លោះអ៊ុយក្រែនកើនឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប្លុកនេះបានប្រកាសពីចេតនារបស់ខ្លួនក្នុងការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងមូស្គូ។ ខណៈពេលដែលការនាំចូលឧស្ម័ន និងប្រេងរបស់រុស្ស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីពេលនោះមក បណ្តាប្រទេសសហភាពអឺរ៉ុបមួយចំនួននៅតែជាប្រភពផ្គត់ផ្គង់ថាមពលរបស់ពួកគេយ៉ាងច្រើនពីប្រទេសរុស្ស៊ីដដែល៕

ប្រែសម្រួល៖ស៊ុនលី

To Top