ព័ត៌មានអន្តរជាតិ

អេស្តូនី កោះហៅបេសកជនរុស្ស៊ី ជុំវិញ “ការរំលោភដែនអាកាស” ប៉ុន្ដែទីក្រុងមូស្គូបដិសេធថា​ មិនបានបំពាន

xinhua

បរទេស៖​ អេស្តូនី​ បានកោះហៅភារធារីរុស្ស៊ីកាលពីថ្ងៃសុក្រ​ ដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនបាននិយាយថាជាការរំលោភលើដែនអាកាសដោយយន្តហោះចម្បាំងរុស្ស៊ី​ បីគ្រឿងដែលជាការចោទប្រកាន់ក្រុងម៉ូស្គូ​ បានបដិសេធទាំងស្រុង។

ក្រសួងការបរទេសអេស្តូនីបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការលុកលុយបានកើតឡើងនៅឈូងសមុទ្រហ្វាំងឡង់ ជាកន្លែងដែលយន្តហោះចម្បាំង MIG-31 របស់សហព័ន្ធរុស្ស៊ីចំនួនបីបានចូលទៅក្នុងដែនអាកាសអេស្តូនីដោយគ្មានការអនុញ្ញាត ហើយស្នាក់នៅទីនោះអស់រយៈពេល ១២នាទី” ។

នាយករដ្ឋមន្ត្រីអេស្តូនីលោល Kristen Michal បានឧ្យដឹងថា ទីក្រុង​ Tallinn នឹងស្វែងរកការពិគ្រោះយោបល់របស់ណាតូនៅក្រោមមាត្រា៤​ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកស្រីហៅថាការបង្កហេតុរបស់រុស្ស៊ី។ មាត្រា ៤​ អនុញ្ញាតឱ្យសមាជិកណាតូ​ អាចអំពាវនាវឱ្យមានការពិភាក្សានៅពេលដែលខ្លួនយល់ឃើញថាមានការគំរាមកំហែងដល់បូរណភាពទឹកដី ឬសន្តិសុខរបស់ខ្លួន។

ក្រសួងការពារជាតិរុស្ស៊ី​ បានច្រានចោលការចោទប្រកាន់នេះ ដោយថា យន្តហោះកំពុងហោះហើរតាមផែនការដែល “ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងជាមួយបទប្បញ្ញត្តិដែនអាកាសអន្តរជាតិ ហើយមិនបានបំពានព្រំដែននៃរដ្ឋផ្សេងទៀត ដូចដែលបានបញ្ជាក់ដោយការត្រួតពិនិត្យគោលបំណង”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top