ទីក្រុងមូស្គ ៖ ការចោទប្រកាន់អំពីការវាយប្រហារដោយដ្រូនរបស់ប៉ូឡូញ កំពុងទាញកិច្ចខំប្រឹងប្រែងបញ្ចប់ជម្លោះនៅអ៊ុយក្រែនបែរជាបរាជ័យ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ការចោទប្រកាន់លើការរំលោភលើយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី លើដែនអាកាសប៉ូឡូញ ត្រូវបានគេប្រឌិតឡើង ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះទីក្រុងមូស្គូ ហើយកំពុងបានបណ្តាលឲ្យទៅជាមានការបង្អាក់ដំណើរការសន្តិភាពអ៊ុយក្រែន។
កន្លងមកក្រុមមន្ត្រីប៉ូឡូញបានអះអាងថា យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីចំនួន ១៩គ្រឿង បានចូលដែនអាកាសរបស់ប្រទេសនេះ កាលពីថ្ងៃទី១០ ខែកញ្ញា ដោយពណ៌នាឧបទ្ទវហេតុនេះថាជាការបង្កហេតុដោយចេតនា ដែលមានបំណងសាកល្បងការឆ្លើយតបរបស់អង្គការណាតូ។
យ៉ាងណាក្តីរដ្ឋាភិបាលអឺរ៉ុបខាងលិចជាច្រើនបានកោះហៅអ្នកការទូតរុស្ស៊ីក្នុងការតវ៉ា ខណៈណាតូបានប្រកាសវិធានការយោធាបន្ថែមថែមទៀតផង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ លោកស្រី Zakharova បានសង្កត់ធ្ងន់ថា វគ្គនេះធ្វើឡើងតាមលំនាំដែលធ្លាប់ស្គាល់ ហើយថារុស្ស៊ីត្រូវបានស្តីបន្ទោសម្តងទៀតដោយគ្មានការស៊ើបអង្កេត ឬភស្តុតាងណាមួយឡើយ។
លោកស្រីបានបន្ថែមថាទីក្រុង Warsaw បែរជាបានបដិសេធសំណើរបស់ទីក្រុងមូស្គូសម្រាប់ការពិគ្រោះយោបល់ ហើយបានច្រានចោលការពិតដែលផ្តល់ដោយក្រសួងការពារជាតិរុស្ស៊ីទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី
