ព័ត៌មានអន្តរជាតិ

លោក Li Qiang នាយករដ្ឋមន្ត្រីចិន អញ្ជើញចូលរួមការជជែកដេញដោលជាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០

កាលពីថ្ងៃទី២៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួម ការជជែកដេញដោលជាទូទៅនៃមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៨០ និងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្ដាល អង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក ។

លោក Li Qiang បានថ្លែងថា ឆ្នាំនេះជាខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ហើយក៏ជាខួបទី៨០ នៃការបង្កើតអង្គការសហប្រជាជាតិផងដែរ ។ ចិនក្នុងនាមជារដ្ឋសមាជិកស្ថាបនិក នៃអង្គការសហប្រជាជាតិ ចិនបានចូលរួមយ៉ាងសកម្មនូវកិច្ចការសកលជាប់រហូតមក ហើយខិតខំប្រឹងប្រែងជំរុញការលើកកម្ពស់ សុភមង្គលរបស់មនុស្សជាតិផងដែរ ។

ប៉ុន្មានឆ្នាំកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង ជាបន្តបន្ទាប់នូវទស្សនៈស្តីពីការ កសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល និងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល បានរួមចំណែកជាតម្រិះប្រាជ្ញាចិន និងផែនការចិនដើម្បីឆ្លើយតបនឹងបម្រែបម្រួល និម្មាបនកម្មនៃពិភពលោក និងដោះស្រាយបញ្ហាពិបាកជាបន្ទាន់ ។

ជាពិសេស ការលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃក្រុង Tianjin នៅដើមខែកញ្ញានេះ បានតម្រង់ទិសដៅត្រឹមត្រូវ និងផ្តល់មាគ៌ាដ៏សំខាន់សម្រាប់ការកសាង ប្រព័ន្ធអភិបាលកិច្ចសកលដែលមាន ភាពកាន់តែយុត្តិធម៌និងសមហេតុផល ។ ភាគីចិនរីករាយរួមជាមួយភាគីនានា ចាត់ប្រតិបត្តិការដ៏ខ្លាំងក្លា ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងកាន់តែច្រើន និងជំរុញសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ។

លោក Li Qiang បានថ្លែងថា សម្លឹងមើលទៅកាន់អនាគត ចិនរីករាយរួមជាមួយភាគីនានាគាំពារកម្មវត្ថុ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ផ្សព្វផ្សាយស្មារតីពហុភាគីនិយម អនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមសកលចំនួន៤ ដើម្បីបោះជំហានទៅកាន់គោលដៅខ្ពង់ខ្ពស់ នៃការកសាងសហគមន៍រួមវាសនា សម្រាប់មនុស្សជាតិឥតឈប់ឈរ ៕

To Top