ព័ត៌មានអន្តរជាតិ

ការនាំចេញអង្កររបស់ថៃ ធ្លាក់ចុះរយៈពេល ១០ខែ ជាប់ៗគ្នា

VN Express

បរទេស៖ ការនាំចេញអង្កររបស់ប្រទេសថៃបានធ្លាក់ចុះ 30% ធៀបនឹងឆ្នាំមុន គឺមកនៅត្រឹម 3.94 ពាន់លានដុល្លារក្នុងខែសីហា ដែលជាការធ្លាក់ចុះរយៈពេល 10 ខែជាប់ៗគ្នា។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា បរិមាណនាំចេញបានធ្លាក់ចុះ 16.9% មកនៅត្រឹម 739.497 តោនក្នុងខែដដែល, នេះបើយោងតាមការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម។

ការធ្លាក់ចុះត្រូវបានគេមើលឃើញនៅក្នុងទីផ្សារដូចជាសហរដ្ឋអាមេរិក អាហ្រ្វិកខាងត្បូង សេណេហ្គាល់ អ៊ីរ៉ាក់ និងម៉ូសំប៊ិក។ ទោះយ៉ាងណាក៏ដោយ ការនាំចេញទៅកាន់ប្រទេសកាមេរូន ប្រទេសចិន ម៉ាឡេស៊ី ហុងកុង និងកាណាដាបានកើនឡើង។

ក្នុងរយៈពេលប្រាំបីខែដំបូង ដើមឆ្នាំ២០២៥នេះ ការនាំចេញអង្ករសរុបមានចំនួនជាង 5 លានតោន ធ្លាក់ចុះ 24.1% ធៀបនឹងឆ្នាំមុន។

តម្លៃអង្ករក្នុងស្រុកក៏ធ្លាក់ចុះដែរ។ យោងតាមសមាគមរោងម៉ាស៊ីនកិនស្រូវថៃ តម្លៃអង្ករសគិតត្រឹមថ្ងៃពុធគឺ ៦.៥០០-៦.៧០០ បាត (២០១-២០៨ ដុល្លារ) ក្នុងមួយតោន ធ្លាក់ចុះ ២០០ បាតធៀបនឹងសប្តាហ៍មុន។ ទន្ទឹមនឹងនេះ តម្លៃអង្ករម្លិះមិនប្រែប្រួលក្នុងតម្លៃ ១៥.៥០០-១៦.០០០ បាតក្នុងមួយតោន។

ប្រែសម្រួលៈ ណៃ តុលា

To Top