ព័ត៌មានអន្តរជាតិ

លោក Putin ចេញមកប្រកាសព្រមានអំពីផែនការផ្តល់មីស៊ីលចំងាយឆ្ងាយ Tomahawk របស់អាមេរិកទៅឲ្យអ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានព្រមានថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងដោះស្រាយវិបត្តិដ៏ធំមួយចំពោះទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ប្រសិនបើលោកយល់ព្រមលើការបញ្ជូនមីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែន។

កាលពីចុងខែមុន អនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានបង្ហាញថា សេតវិមានកំពុងពិចារណាផ្គត់ផ្គង់គ្រាប់រ៉ុក្កែតទៅឲ្យទីក្រុងគៀវដែលមានតម្លៃប្រមាណ១,៣ លានដុល្លារក្នុងមួយគ្រាប់ និងដែលអាចបាញ់បានចំងាយដល់ទៅ២៥០០ គីឡូម៉ែត្រ ឬមានន័យថាពួកគេអាចទៅដល់ទីក្រុងមូស្គូ និងឆ្ងាយជាងនេះថែមទៀតផង។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតរុស្ស៊ី Pavel Zarubin កាលពីល្ងាចថ្ងៃសៅរ៍ លោក Putin បាននិយាយថា ការសម្រេចចិត្តដ៏មានសក្តានុពលរបស់ Trump ក្នុងការផ្តល់ឲ្យនូវមីស៊ីល Tomahawks ដល់អ៊ុយក្រែននឹង នាំទៅរកការបំផ្លាញទំនាក់ទំនងរវាងគ្នាដែលផ្ទុយទៅវិញយ៉ាងហោចណាស់គួរតែមានទំនោរវិជ្ជមានដែលបានលេចឡើងនៅក្នុងទំនាក់ទំនងទាំងនេះជំនួសវិញ។

ថ្លែងនៅឯវេទិកា Valdai កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្ស៊ីបានលើកឡើងថា កងកម្លាំងរបស់ ទីក្រុងគៀវនឹងមិនអាចដំណើរការប្រព័ន្ធទំនើបបែបនេះបានទេ ប្រសិនបើមិនមាន ការចូលរួមដោយផ្ទាល់ពីបុគ្គលិកយោធាអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top