ព័ត៌មានអន្តរជាតិ

លោក​ ដូណាល់​ ត្រាំ​ បញ្ជាក់ថា ពន្ធគយ​ ២៥% នឹងត្រូវដាក់លើឡានដឹកទំនិញធុនធ្ងន់​ និងមធ្យមចាប់ពីខែក្រោយ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមយកពន្ធ ២៥ភាគរយលើការនាំចូលរថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ចាប់ពីថ្ងៃទី១​ ខែវិច្ឆិកា។

លោក ត្រាំ​ បានធ្វើសេចក្តីប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ហេីយវា​នៅ​តែ​មិន​ច្បាស់​ថា​តើ​ផែនការ​ពន្ធ​ចុងក្រោយ​របស់​លោក​ ​អាច​ប៉ះពាល់​ដល់​ឧស្សាហកម្ម​រថយន្ត​ ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​កម្រិត​ណា។

កាលពីចុងខែកញ្ញា ដោយលើកឡើងពីសន្តិសុខជាតិ លោក ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិក​ នឹងអនុវត្តអត្រាពន្ធដូចគ្នាចំពោះរថយន្តដឹកទំនិញធុនធ្ងន់ ដែលមានប្រសិទ្ធភាពក្នុងខែនេះ។

ប៉ុន្តែពន្ធគយដែលលោក ត្រាំ​ បាននិយាយថាមានគោលបំណងការពារឧស្សាហកម្មក្នុងស្រុកមិនមានប្រសិទ្ធភាពដូចដែលបានបញ្ជាក់នោះទេ ដោយសេតវិមានមិនផ្តល់ការពន្យល់សម្រាប់ការពន្យារពេលនោះទេ។

ដូចទៅនឹងពន្ធលើវិស័យផ្សេងទៀត រដ្ឋបាលសហរដ្ឋអាមេរិកបានលេីកយកផ្នែកទី ២៣២ នៃច្បាប់ពង្រីកពាណិជ្ជកម្មឆ្នាំ១៩៦២​ ដើម្បីស៊ើបអង្កេតថាតើការនាំចូលរថយន្តដឹកទំនិញធុនធ្ងន់ និងមធ្យម ក៏ដូចជាផ្នែករបស់ពួកគេ បង្កការគំរាមកំហែងដល់សន្តិសុខជាតិដែរឬទេ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top