ព័ត៌មានអន្តរជាតិ

ធនាគារកណ្តាល របស់ប្រទេសថៃ រក្សាអត្រាការប្រាក់ គោលនយោបាយ ចំពេលមានវិបត្តិពាណិជ្ជកម្ម

បាងកក៖ ធនាគារកណ្តាលរបស់ប្រទេសថៃ បានរក្សាអត្រា ការប្រាក់ដ៏សំខាន់របស់ខ្លួននៅថ្ងៃពុធ ខណៈដែលអ្នកបង្កើត គោលនយោបាយស្វែង រកការរក្សាភាព បត់បែននៃគោលនយោបាយរូបិយវត្ថុ ចំពេលមានការព្រួយបារម្ភកាន់ តែខ្លាំងឡើងលើគោល នយោបាយពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក និងការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។

គណៈកម្មាធិការគោល នយោបាយរូបិយវត្ថុ របស់ធនាគារកណ្តាលថៃ បានបោះឆ្នោត ៥-២ ដើម្បីរក្សាអត្រានៃការទិញ វិញក្នុងរយៈពេលមួយថ្ងៃមិនផ្លាស់ប្តូរនៅត្រឹម ១.៥ ភាគរយ បន្ទាប់ពីការកាត់បន្ថយចំនួន ៤ លើកមុន ដែលនីមួយៗដោយ ២៥ ចំណុចមូលដ្ឋានកាលពីឆ្នាំមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ធនាគារកណ្តាលថៃ បានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកគណៈកម្មាធិការ ភាគច្រើនបានដាក់សារៈ សំខាន់លើ “ពេលវេលា និងប្រសិទ្ធភាព នៃគោលនយោបាយរូបិយវត្ថុ ដែលបានផ្តល់ឱ្យនូវទំហំគោល នយោបាយមានកំណត់” ខណៈពេល ដែលការបញ្ជូន ការកាត់បន្ថយ អត្រាការប្រាក់ពីមុន នៅតែដំណើរការផ្អែក ទៅតាមរយៈសេដ្ឋកិច្ច។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សេដ្ឋកិច្ចថៃត្រូវ បានព្យាករណ៍ថានឹងកើនឡើងក្នុងអត្រា ២.២ ភាគរយនៅឆ្នាំនេះ និង ១.៦ ភាគរយនៅឆ្នាំ ២០២៦ ដែលទាបជាងការព្យាករណ៍ ពីមុនបន្តិចគឺ ២.៣ ភាគរយ និង ១.៧ ភាគរយរៀងគ្នា។ លោក Sakkapop Panyanukul លេខាធិការនៃគណៈកម្មាធិការគោល នយោបាយបាននិយាយថាការនាំចេញទំនិញ បានចាប់ផ្តើមជួបប្រទះ ផលប៉ះពាល់ នៃវិធានការ ពន្ធរបស់សហរដ្ឋអាមេរិក ដែលអាចនាំឱ្យមានការថយ ចុះសេដ្ឋកិច្ចនៅក្នុង ពាក់កណ្តាលទីពីរនៃឆ្នាំ ២០២៥ និងពេញមួយឆ្នាំ ២០២៦ ។

តម្រូវការទេសចរណ៍ និងក្នុងស្រុករបស់ប្រទេសថៃ ក៏បានធ្លាក់ចុះផងដែរ ប៉ុន្តែការងើបឡើងវិញបន្តិចម្តងៗត្រូវបានគេរំពឹងថា នឹងបន្ដដើរទៅមុខ ។ លោក Sakkapop បានប្រាប់សន្និសីទសារព័ត៌មានមួយថា ទន្ទឹមនឹងនោះ ការប្រើប្រាស់ឯកជននឹង ឃើញមានកំណើនក្នុងកម្រិតមធ្យម ដែលគាំទ្របន្ថែមទៀត ដោយវិធានការជំរុញ ទឹកចិត្តរបស់រដ្ឋាភិបាលថៃ ។

លោក Sakkapop បានលើកឡើងថាអតិផរណា ត្រូវបានគេរំពឹងថា នឹងទាបជាងការវាយតម្លៃ ពីមុនដោយតួរលេខ បានព្យាករថា ០ ភាគរយ នៅឆ្នាំនេះ និង ០.៥ ភាគរយនៅឆ្នាំ ២០២៦ មុនពេលត្រលប់ទៅ កម្រិតគោលដៅ របស់ធនាគារកណ្តាលបន្តិចម្តងៗពី ១ ភាគរយទៅ ៣ ភាគរយ នៅដើមឆ្នាំ២០២៧៕
ប្រែសម្រួល ឈូក បូរ៉ា

To Top