ព័ត៌មានអន្តរជាតិ

មេបញ្ជាការ ទ័ពអាកាសថៃ បញ្ជាក់ថា ការប្រយុទ្ធគ្នាជាលើកទីពីរ អាចកើតមានឡើង ហើយថា យោធាត្រូវត្រៀមខ្លួនរាល់ហើយ

បរទេស ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះ នៅសាលាទ័ពអាកាស Navamintr Kasatriyadhiraj ខេត្ត Saraburi ឧត្តមសេនីយ៍ Seksan Kantha អគ្គមេបញ្ជាការទ័ពអាកាសថៃ បាននិយាយអំពីស្ថានភាពព្រំដែន កម្ពុជា-ថៃ ដែលការប្រយុទ្ធគ្នា ជាលើកទីពីរអាចកើតមានឡើង ដោយបញ្ជាក់ថា លោកបានត្រៀម គោលនយោបាយរួចហើយ ។

សារព័ត៌មាន Khaosod បានផ្សាយនៅថ្ងៃទី១០ ខែតុលានេះថា ប្រសិនបើឧប្បត្តិហេតុដែលមិននឹកស្មានដល់កើតឡើងដែលយើងត្រូវប្រើវិធានការតបត យោធាមានកាតព្វកិច្ចគោរពតាមបញ្ជា ដោយលោកបញ្ជាក់ថា យោធាត្រៀមខ្លួនជានិច្ច។

នៅពេលសួរថាតើកិច្ចប្រជុំ របស់មេបញ្ជាការកងកម្លាំង ប្រដាប់អាវុធបានពិភាក្សាអំពីស្ថានភាព នៅតំបន់ Ban Nong Chan-Nong Ya Kaew ឬយ៉ាងណានោះ ឧត្តមសេនីយ៍ Seksan Kantha បាននិយាយថា “មិនមានការពិភាក្សាអំពីផែនការទេ ប៉ុន្តែយើងពិភាក្សាអំពីទិដ្ឋភាពរួម។ ចំពោះព័ត៌មានលម្អិតនោះគឺជាបញ្ហារបស់អង្គភាព ដែលទទួលខុសត្រូវចំពោះបញ្ហានេះ” ។
ប្រែសម្រួលៈ ណៃ តុលា

To Top