លោក Trump គម្រាមដាក់ទណ្ឌកម្ម និងទាត់អេស្បាញចេញពីប្លុកណាតូ ជុំវិញបញ្ហាបង្កើនចំណាយយោធា
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមដាក់ទណ្ឌកម្មពន្ធលើប្រទេសអេស្ប៉ាញ ជុំវិញការខកខានរបស់ខ្លួនក្នុងការបំពេញតម្រូវការ ចំណាយកើនឡើងរបស់អង្គការណាតូ។
លោកTrump ខ្លួនគាត់ផ្ទាល់បានកំពុងជំរុញយ៉ាងសកម្ម សម្រាប់ការកើនឡើងការចំណាយ ដែលរដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ធ្លាប់អះអាងនិងបដិសេធថាមិនអាចទៅរួច។
លោក Trump បានចោទប្រកាន់អេស្ប៉ាញថា ជាប្រទេសតែមួយគត់ដែលមិនបង្កើនកា ចំណាយយោធាដល់៥ភាគរយនៃ GDP របស់ខ្លួន នៅពេលនិយាយជាមួយអ្នកកាសែត នៅសេតវិមានកាលពីថ្ងៃអង្គារ។ លោក Trump បានបញ្ជាក់ចំៗថា ខ្ញុំពិតជាមិនសប្បាយចិត្តនឹងប្រទេសអេស្ប៉ាញទេ ដោយអះអាងថាទីក្រុងម៉ាឌ្រីដ បានធ្វើរឿងមិនគួរឱ្យជឿ នៃប្លុកយោធា។
កាលពីដើមខែនេះ លោក Trump បានថែមទាំងស្នើឱ្យបណ្តេញប្រទេសអេស្ប៉ាញចេញពីអង្គការ ណាតូNATO ជាផ្លូវការផងដែរជុំវិញការខកខាន របស់ខ្លួនក្នុងការបំពេញតម្រូវការចំណាយ។ លោកបាននិយាយក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីហ្វាំងឡង់ Alexander Stubb នៅការិយាល័យ ប្រធានាធិបតីថា៖ ពួកគេគ្មានឡេសណាដើម្បីធ្វើរឿងនេះទេ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
