ផ្ទុះឆេះ Power Bank ក្នុងយន្តហោះ Air China នៅកណ្តាលអាកាស ធ្វើឱ្យអ្នកដំណើរលោះព្រលឹងគ្រប់គ្នា

អ្នកដំណើរនៅលើជើងហោះហើរ Air China លោះព្រលឹងគ្រប់គ្នា បន្ទាប់ពី Power Bank មួយបានផ្ទុះនៅលើធ្នើដាក់កាបូប ដែលបណ្តាលឱ្យមានភ្លើងឆេះនៅកណ្តាលអាកាស ហើយយន្តហោះបង្ខំឱ្យចុះចតជាបន្ទាន់នៅទីក្រុងសៀងហៃ ប្រទេសចិន។ គ្មានការរងរបួសត្រូវបានគេរាយការណ៍។
យោងតាមសារព័ត៌មាន The Nation បានឲ្យដឹងថា ជើងហោះហើរ Air China ពីទីក្រុង Hangzhou ទៅកាន់ Incheon ប្រទេសកូរ៉េខាងត្បូង បានចុះចតជាបន្ទាន់នៅទីក្រុងសៀងហៃ បន្ទាប់ពីផ្ទុះឆេះ power bank ។
ទំព័រហ្វេសប៊ុក Army Military Force បានបង្ហោះវីដេអូបង្ហាញពីលទ្ធផលនៃឧបទ្ទវហេតុនេះ ដោយបញ្ជាក់ថា Power Bank បានផ្ទុះនៅលើជើងហោះហើរ Air China ជើងហោះហើរ CA139 ឆ្ពោះទៅប្រទេសកូរ៉េខាងត្បូង ដែលបណ្តាលឱ្យយន្តហោះត្រូវបង្វែរទិស។
ប្រែសម្រួល: ណៃ តុលា
