ព័ត៌មានអន្តរជាតិ

រដ្ឋសមាជិកមួយរបស់ណាតូ គម្រាមបិទព្រំដែន ជាមួយនឹងប្រទេសបេឡារូស

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីវិទ្យុជាតិលីទុយអានី (LRT) បានរាយការណ៍កាលពីថ្ងៃពុធថា នាយករដ្ឋមន្ត្រីលីទុយអានីលោកស្រី Inga Ruginiene បានគំរាមបិទព្រំដែនជាមួយប្រទេសបេឡារុស្សដែលជាប្រទេសនៅជិតខាងគ្នា។

លោកស្រី​បាន​ថ្លែង​ថា វិធានការ​នេះ​នឹង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លំហូរ​នៃ​បាឡុងហោះ​ដែល​ដឹក​បារី​ខុសច្បាប់​ឆ្លង​កាត់​ព្រំដែន​នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​សាធារណៈ។

លោកស្រី Ruginiene បានប្រាប់អ្នកកាសែតកាលពីថ្ងៃពុធទៀតថា៖ប្រសិនបើបាឡុងបែបនេះឆ្លងកាត់ព្រំដែនរបស់យើងម្តងទៀត យើងនឹងប្រតិកម្មភ្លាមៗ ហើយបិទព្រំដែនជាមួយប្រទេសបេឡារុស្សតែម្តង។

លោកស្រីក៏ត្រូវបានគេរាយការណ៍ថាបានសម្តែងការសង្ស័យនិងបញ្ជាក់ថារដ្ឋាភិបាលទីក្រុង Vilnius អាចអង្គុយជាមួយប្រទេសអ្នកជិតខាងនេះហើយឈានដល់កិច្ចព្រមព្រៀងលើអ្វីទាំងអស់ ។

លោកស្រីនាយករដ្ឋមន្ត្រីក៏​បាន​បន្ថែមដែរ​ថា​៖​បច្ចុប្បន្ន​មិន​មាន​ព័ត៌មាន​ណាមួយ​ដែល​ថា​នឹងមាន​ប្រតិបត្តិការ​សម្របសម្រួល​ដោយ ​ប្រធានាធិបតី​បេឡារុស​ Alexander Lukashenko នៅឡើយទេ។ ដូចនេះវា​គឺជាសកម្មភាព​ការ​រត់ពន្ធ​បារី​ខុសច្បាប់៕

ប្រែសម្រួល៖ស៊ុនលី

To Top