ព័ត៌មានអន្តរជាតិ

‎ជនសង្ស័យ ជាអ្នកធ្វើការបោកប្រាស់ ជាង ១០០០នាក់ រត់គេចពីមីយ៉ាន់ម៉ា ឆ្លងដែនចូលប្រទេសថៃ

បរទេស ៖ ជនបរទេសជាងមួយពាន់នាក់ ដែលសង្ស័យថា ធ្វើការជាអ្នកបោកប្រាស់ បានរត់គេចខ្លួនឆ្លងកាត់ព្រំដែនពី KK park ក្នុងទីក្រុង Myawaddy រដ្ឋ Karen ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការវាយឆ្មក់ ដ៏សំខាន់មួយកាលពីថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន Khaosod ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា គិតត្រឹមព្រឹកនេះ មនុស្សចំនួន ១០៤៩នាក់ បានឆ្លងដែនចូលទៅក្នុងស្រុក Mae Sot ខេត្ត Tak ប្រទេសថៃ ដោយចំនួននៅតែបន្តកើនឡើងជារៀងរាល់ម៉ោង។

‎ក្នុងចំណោមអ្នករត់គេចខ្លួនទាំងនោះ ជនជាតិឥណ្ឌាបង្កើតបានជាក្រុមធំជាងគេ ដែលមានមនុស្ស ៣៩៩នាក់ បន្ទាប់មកជនជាតិចិន ១៤៧នាក់។ អ្នកដែលបានជម្លៀសចេញក៏រួមមានជនជាតិវៀតណាម ហ្វីលីពីន អេត្យូពី ប៉ាគីស្ថាន ឥណ្ឌូនេស៊ី នេប៉ាល់ និងពលរដ្ឋមកពីប្រទេសផ្សេងៗជុំវិញពិភពលោក រួមទាំងជនជាតិថៃ ៣១នាក់ផងដែរ ។

‎ប្រែសម្រួល: ណៃ តុលា

To Top