គ្រួសារ របស់នាយករដ្ឋមន្ត្រីថៃ បច្ចុប្បន្ន Anutin Charnvirakul ជាម្ចាស់ភាគហ៊ុនធំអគារ Sino-Thai Tower ដែលជាប់ពាក់ព័ន្ធនឹងឆបោក និងលាងលុយ
បរទេស៖ នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា មន្ត្រីនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) បានមកដល់អគារ Sino-Thai Tower ក្នុងទីក្រុងបាងកក ប្រទេសថៃ ដើម្បីសួរចម្លើយម្ចាស់ភាគហ៊ុនជនជាតិថៃ ពីរនាក់របស់ក្រុមហ៊ុន Prince International Co., Ltd.
យោងតាមសារព័ត៌មាន Khaosod ចេញផ្សាយ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ករណីនេះបានទាក់ទាញការ ចាប់អារម្មណ៍ដោយសារតែអគារ Sino-Thai Tower ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Sino-Thai Engineering and Construction Public Company Limited (STECON) ដែលនាយករដ្ឋមន្ត្រី Anutin Charnvirakul ធ្លាប់ធ្វើជានាយកប្រតិបត្តិ និងជាម្ចាស់ភាគហ៊ុនធំ។ ទោះបីជាគាត់បានលក់ ភាគហ៊ុនទាំងអស់របស់គាត់នៅឆ្នាំ 2019 ក៏ដោយក៏គ្រួសាររបស់ Anutin Charnvirakul នៅតែជាម្ចាស់ភាគហ៊ុនធំដដែល។
ការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភថា Prince International អាចមានទំនាក់ទំនងជាមួយក្រុមហ៊ុន Prince Holding Group ដែលស្ថាបនិក និងជាប្រធានគឺ Chen Zhi (Vincent) ជនជាតិអង់គ្លេសអាយុ 37 ឆ្នាំ ត្រូវបានអាជ្ញាធរសហរដ្ឋអាមេរិកចោទប្រកាន់ពីបទក្លែងបន្លំ និងលាងលុយកខ្វក់ នៅក្នុងករណីដ៏ល្បីមួយ។
ប្រែសម្រួលៈ ណៃ តុលា
