លោក Trump លើកលែងទោសឱ្យអតីតនាយកប្រតិបត្តិ Binance ធ្វើឱ្យតម្លៃ WLFI របស់ក្រុមហ៊ុន World Liberty Financial កើនឡើងជាង 14%
បរទេស៖ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Trump បានលើកលែងទោសឱ្យលោក CZ , នៅព្រឹកនេះ តម្លៃ WLFI របស់ក្រុមហ៊ុន World Liberty Financial បានកើនឡើងជាង 14% ។ ទោះបីជាអតីតនាយកប្រតិបត្តិក្រុមហ៊ុនហិរញ្ញវត្ថុឌីជីថល Binance ហាក់ដូចជាមិនទាក់ទងនឹងការបណ្តាក់ទុនរបស់គ្រួសារលោក Trump នេះក៏ដោយ ក៏ការប្រមូលផ្តុំនេះបង្ហាញពីសក្ដានុពលសំខាន់ៗ។ លោក Zhao ដែលត្រូវបានគេស្គាល់ផងដែរថាជា “CZ” ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ខែនៅក្នុងខែមេសា ២០២៤ បន្ទាប់ពីបានសារភាពថា មានកំហុសចំពោះការរំលោភលើច្បាប់លាងលុយរបស់សហរដ្ឋអាមេរិក។
យោងតាមវែបសាយ Yahoo Finance ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា សរុបមក ភាគីទាំងអស់នេះបានភ្ជាប់ទំនាក់ទំនងគ្នា និងបង្កើតទំនាក់ទំនងស៊ីសង្វាក់គ្នា។ នៅលើទឹ្រស្តី Binance និងចក្រភពគ្រីបតូរបស់ប្រធានាធិបតីអាមេរិក អាចទទួលបានអត្ថប្រយោជន៍ពីភាពជោគជ័យរបស់គ្នាទៅវិញទៅមក។
នៅព្រឹកនេះ ចន្លោះរូបិយបណ្ណឌីជីថលគ្រីបតូត្រូវបានរញ្ជួយដោយការសម្រេចចិត្តរបស់ប្រធានាធិបតី Trump ក្នុងការលើកលែងទោសឱ្យ CZ ដែលជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Binance ។
ដោយសារអតីតអង្គការរបស់គាត់ និងផលប្រយោជន៍អាជីវកម្មរបស់គ្រួសារ Trump ត្រូវបានជាប់គាំងយ៉ាងខ្លាំង នេះបានធ្វើឱ្យសហគមន៍មានការភ័យព្រួចថា ក្រុមហ៊ុនផ្សេងទៀតនឹងព្យាយាមសូកប៉ាន់ប្រធានាធិបតីដើម្បីទទួលបានផលល្អ។
ទោះជាយ៉ាងណាក៏ដោយ ការហៅករណីនេះថាជាករណីស៊ីសំណូកទាំងស្រុង ប្រហែលជាមានភាពសាមញ្ញបន្តិច។ Trump និង Binance ទាំងពីរទទួលបានអត្ថប្រយោជន៍ជានិម្មិតពីការបន្តពាណិជ្ជកម្ម ហើយការកើនឡើងតម្លៃរបស់ WLFI ថ្ងៃនេះបង្ហាញយ៉ាងច្បាស់។
ថ្វីបើ World Liberty មិនមានជាប់ពាក់ព័ន្ធនឹងការលើកលែងទោសតាមទ្រឹស្តីក៏ដោយ វាបានកើនលើស 14% នៅថ្ងៃនេះ៕
ប្រែសម្រួលៈ ណៃ តុលា
