ព័ត៌មានអន្តរជាតិ

​ រុស្ស៊ី​ ចាប់ផ្ដេីមដំណេីរ ការសាកល្បង នាវាមុជទឹកនុយក្លេអ៊ែរ Khabarovsk

មូស្គូ៖ រុស្ស៊ី​ បានចាប់ផ្ដេីមដំណេីរការសាកល្បងនាវាមុជទឹកនុយក្លេអ៊ែរថ្មី មួយគ្រឿងឈ្មោះ Khabarovsk នៅក្នុងទីក្រុងកំពង់ផែ Severodvinsk នេះបើយោងតាមការប្រកាស របស់ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃសៅរ៍នេះ។

ពិធីដាក់ឧ្យដំណេីរការនូវនាវាមុជទឹក នុយក្លេអ៊ែរត្រូវបានធ្វើឡើងនៅ JSC Production Association Sevmash ដែលជាសហគ្រាសសាងសង់នាវាធំមួយ របស់រុស្ស៊ី នេះបើយោងតាមក្រសួង។

យោងតាមសេចក្តីប្រកាសព័ត៌មាន នាវាមុជទឹកនេះ ដែលបំពាក់ ដោយអាវុធក្រោមទឹក និងប្រព័ន្ធមនុស្សយន្ត នឹងអនុញ្ញាតឱ្យរុស្ស៊ីការពារផល ប្រយោជន៍ជាតិរបស់ខ្លួន នៅក្នុងមហាសមុទ្រ។

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Andrei Belousov ត្រូវបានដកស្រង់សម្តីដោយក្រសួងថា “ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា​ ដែលពាក់ព័ន្ធនឹងការបង្កើតនាវាមុជទឹកនេះ​ ចំពោះការងារដែលមានមនសិការ និងមានគុណភាពខ្ពស់របស់ពួកគេ។

នាវានេះនៅតែត្រូវឆ្លងកាត់ការ សាកល្បងសមុទ្រជាបន្តបន្ទាប់​ “ខ្ញុំសូមជូនពរឱ្យក្រុមនាវិក និងក្រុមដាក់ឱ្យដំណើរការទទួល បានជោគជ័យក្នុងការសាកល្បង”៕

To Top