បទវិភាគ ៖ ពីពាក្យសន្យា ដល់ការអនុវត្តជាក់ស្តែង ៖ ផែនការចិនជំរុញការបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការ អាស៊ី-ប៉ាស៊ីហ្វិក
																						
											
											
											ព្រឹកថ្ងៃទី១ ខែវិច្ឆិកា នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង លោក Xi Jinping ប្រធានរដ្ឋចិន បានប្រកាសថា ប្រទេសចិន នឹងរៀបចំធ្វើកិច្ចប្រជុំ ក្រៅផ្លូវការ លើកទី៣៣ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនៅទីក្រុង Shenzhen ខេត្ត Guangdong នៅខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះ ។ ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា ភាគីចិនរីករាយចាត់ទុកប្រការនេះ ជាឱកាសមួយ ដើម្បីពួតដៃគ្នាកសាង សហគមន៍វាសនារួម សម្រាប់អាស៊ី-ប៉ាស៊ីហ្វិកជាមួយបណ្តាភាគីពាក់ព័ន្ធនានា ក៏ដូចជាជំរុញកំណើន និងវិបុលភាព សេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។
ក្នុងឱកាសបើកធ្វើកិច្ចប្រជុំAPECនៅឆ្នាំនេះ ពិភពលោកកំពុងឆ្លងកាត់ បម្រែបម្រួលថ្មីៗជាច្រើន។ កម្លាំងចលករខាងកំណើនសេដ្ឋកិច្ចពិភពលោក គឺ មិនគ្រប់គ្រាន់ទេ ឱនភាពអភិវឌ្ឍន៍សកលបានកើនឡើង ហើយបញ្ហាប្រឈម ដូចជាបម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀងអាហារ និងថាមពលជា ដើមកាន់តែខ្លាំងឡើងៗ ។ រលកសមុទ្រ កាន់តែធំនិងខ្យល់បក់កាន់តែខ្លាំង យើងត្រូវតែរួមគ្នាជម្នះ លើឧបសគ្គរួមទូកតែមួយឱ្យ បានកាន់តែខ្លាំង ។ ប្រធានរដ្ឋចិន លោក Xi Jinping បានថ្លែងសុន្ទរកថា ដ៏សំខាន់ពីរលើកនៅដំណាក់កាលទី១និងទី២ នៃកិច្ចប្រជុំ APEC ព្រមទាំងបានថ្លែងសុន្ទរកថា ជាលាយលក្ខណ៍អក្សរ ក្នុងកិច្ចប្រជុំនាយក ប្រតិបត្តិ នៃអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកដើម្បីលើកឡើងសំណើ៥ ចំណុចជុំវិញការកសាង សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកបែបបើកទូលាយដោយបានអំពាវនាវអង្គភាពសេដ្ឋកិច្ចនៃអាស៊ី-ប៉ាស៊ីហ្វិកឱ្យបង្កើនការជំរុញ ដោយឌីជីថលនិងភាពវៃឆ្លាត ប្រកាន់ខ្ជាប់កាបូនទាប និងភាពបៃតង ក៏ដូចជាអនុវត្តជាក់ស្តែង នូវការផ្តល់ផលប្រយោជន៍ជាទូទៅ និងចែករំលែកជាមួយគ្នា ក្នុងន័យរួមចំណែក យ៉ាងលេចធ្លោ ដល់សកលលោក តាមរយៈកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក ដែលប្រកបដោយភាពរស់រវើក និងភាពធន់កាន់តែខ្លាំង។
ប្រឈមមុខនឹងការគាំពារនិយម ដែលកំពុងងើបឡើងវិញ តើអង្គភាពសេដ្ឋកិច្ចនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ត្រូវលុបបំបាត់ឧបសគ្គ និងប្រមូលផ្តុំកម្លាំងកាយចិត្ត ដើម្បីត្រួសត្រាយនិម្មាបនកម្ម សហប្រតិបត្តិការតាមរបៀបណា ? “រួមគ្នាគាំពារប្រព័ន្ធ ពាណិជ្ជកម្មពហុភាគី” “រួមគ្នាបង្កបរិយាកាសសេដ្ឋកិច្ច បែបបើកទូលាយក្នុងតំបន់” “រួមគ្នា គាំពារស្ថិរភាពនិង ភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់” “រួមគ្នាជំរុញពាណិជ្ជកម្មឌីជីថល និងបៃតង” “រួមគ្នាជំរុញការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាប័ន្ន” សំណើទាំង៥ ចំណុចរបស់ប្រធានរដ្ឋចិន លោក Xi Jinping បានបំពេញបន្ថែម នូវជំនឿចិត្ត និងកម្លាំងចលករសម្រាប់ជំរុញ កិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក ។ “បង្កើនការជំរុញដោយឌីជីថល និងភាពវៃឆ្លាត បង្កើតឧត្តមភាពថ្មី នៃការអភិវឌ្ឍប្រកប ដោយការច្នៃប្រឌិតថ្មីនៃអាស៊ី-ប៉ាស៊ីហ្វិក” “ប្រកាន់ខ្ជាប់កាបូនទាបនិងភាពបៃតង បង្កើតជារូបមន្តថ្មី នៃការអភិវឌ្ឍ ជានិរន្តរភាពនៃអាស៊ី-ប៉ាស៊ីហ្វិក” “អនុវត្តជាក់ស្តែង នូវការផ្តល់ផលប្រយោជន៍ជាទូទៅ និងចែករំលែកជាមួយគ្នា ដើម្បីបង្ហាញពីទិដ្ឋភាពថ្មី នៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន នៃអាស៊ី-ប៉ាស៊ីហ្វិក” “ថ្មី”ទាំងបីនេះ គឺស្របទៅតាមនិន្នាការអភិវឌ្ឍន៍ដែលប្រកបដោយភាពច្នៃប្រឌិតថ្មីនិងបៃតង និងគុណតម្លៃរួមដែលឆ្ពោះទៅ រកការអភិវឌ្ឍនិងវឌ្ឍនភាពរួម វាមានអំណោយដល់អង្គភាព សេដ្ឋកិច្ចនៃអាស៊ី-ប៉ាស៊ីហ្វិក ក្នុងការស្វែងរកសក្តានុពលថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងបង្កើនភាពធន់ នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
ពីការអនុវត្តប្រកប ដោយមគុណភាពខ្ពស់នូវ «កិច្ចព្រមព្រៀង ទំនាក់ទំនងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)» ដល់ការជំរុញ យ៉ាងសកម្មនូវការចូលរួមដំណើរនៃ «កិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងភាពជាដៃគូ អន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាព» (CPTPP) និង«កិច្ចព្រមព្រៀងទំនាក់ទំនងភាព ជាដៃគូ សេដ្ឋកិច្ចឌីជីថល» ពីការចុះហត្ថលេខាជាផ្លូវការ លើពិធីសារស្តីពីការលើក កម្ពស់កម្រិត តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0 ដល់ការជំរុញការរួមគ្នាកសាង គំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” ប្រទេសចិនបានក្លាយជាកម្លាំងដ៏សំខាន់ ក្នុងការគាំពារពាណិជ្ជកម្មសេរីនិងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ។
ស្របពេលដែលភាគីចិន ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះបន្តវេននៃកិច្ចប្រជុំ APEC ពិភពលោកបាននិងកំពុងផ្តោតក្រសែចក្ខុសំខាន់ទៅលើប្រទេសចិន។ យើងអាចរំពឹងថា ការណាត់ ជួបគ្នានៅក្រុង Shenzhen ក្នុងឆ្នាំក្រោយនឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជំរុញឲ្យមានការអភិវឌ្ឍ និងវិបុលភាពរួមថែមមួយកម្រិតទៀត ហើយនឹងធ្វើជាសក្ខីភាពបង្ហាញថា ប្រទេសចិនបានផ្តល់កាលានុវត្តភាពថ្មី ជាបន្តបន្ទាប់ដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោកតាមរយៈការធ្វើទំនើបកម្ម តាមបែបផែនចិន៕
													
																							