ព័ត៌មានអន្តរជាតិ

អាជ្ញធរថៃ ចាប់ខ្លួនអ្នកទេសចរ អង់គ្លេសម្នាក់ ពីបទបង្រៀនយូហ្គាផ្លូវភេទ តម្លៃ ២២៩ ដុល្លារក្នុងមួយគូ

ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស្ត្រីជនជាតិអង់គ្លេសម្នាក់ ត្រូវបានចោទប្រកាន់ថា បានបង្រៀនយូហ្គាផ្លូវភេទនៅលើកោះ Koh Phangan ប្រទេសថៃ ត្រូវបានចាប់ខ្លួន ដោយសង្ស័យថា ធ្វើការខុសច្បាប់ ខណៈដែលអាជ្ញាធរ កំពុងបង្កើនការបង្ក្រាបលើពលករ បរទេសគ្មានឯកសារ។

នេះបើយោងតាមការចុះផ្សាយរបស់ Bangkok Post បានចេញផ្សាយថា លោកស្រី Maria Shchetinina អាយុ ៤០ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ខណៈកំពុងបង្រៀនគូស្វាមីភរិយាបរទេស អំពីយូហ្គាទិចនិច “Tantric” ត្រូវបានអ្នកស្រុកហៅថា យូហ្គាផ្លូវភេទ នៅភោជនីយដ្ឋានមួយ ។

ស្ត្រីរូបនេះបានគិតថ្លៃសិស្សម្នាក់ៗចំនួន ៤០០ បាត (១២,៣៧ ដុល្លារអាមេរិក) សម្រាប់វគ្គសិក្សាមូលដ្ឋាន និង ៧.៤៤០ បាត (២២៩ ដុល្លារ) ក្នុងមួយគូសម្រាប់វគ្គសិក្សាកម្រិតខ្ពស់ ។

នេះបើយោងតាមការចុះផ្សាយ របស់ South China Morning Post បាននិយាយថា ការផ្សាយពាណិជ្ជកម្មមួយ លោកស្រីបានណែនាំវគ្គសិក្សា របស់លោកស្រីទាក់ទងនឹងការរួមភេទដ៏អស្ចារ្យ ។ ថ្នាក់រៀនសម្រាប់អ្នកទេសចរបរទេស ដែលប្រារព្ធឡើងនៅថ្ងៃអង្គារ ត្រូវបានគេចោទប្រកាន់ថា មានការបង្ហាញឥរិយាបថផ្លូវភេទ ។

ប៉ូលីសបាននិយាយថា ពួកគេកំពុងបង្ក្រាបជនបរទេស ដែលផ្តល់វគ្គសិក្សាយូហ្គាទាក់ទងនឹងការរួមភេទ ពីព្រោះវាបានប៉ះពាល់ ដល់រូបភាពទេសចរណ៍ របស់ប្រទេសថៃ ។ កាលពីខែមីនា ប៉ូលីសបានចាប់ខ្លួន YouTuber ជនជាតិប៉ូឡូញម្នាក់ ដែលបានផ្តល់វគ្គសិក្សាណែនាំ អំពីយូហ្គាតាន់ទ្រីនៅលើកោះ ទេសចរណ៍នេះ៕

To Top