លោកXi Jinping ៖ គួរតែរៀនសូត្រ និងអនុវត្តអោយស៊ីជម្រៅ នូវស្មារតី នៃកិច្ចប្រជុំពេញ អង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០
ក្នុងអំឡុងពេល ចុះត្រួតពិនិត្យការងារ នៅខេត្ត Guangdong លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានលើកឡើងថា ខេត្តGuangdongជាតំបន់ត្រួសត្រាយផ្លូវ តំបន់ជួរមុខគេ និងតំបន់ពិសោធន៍ នៃកំណែទម្រង់ និង ការបើកចំហ ចាំបាច់ត្រូវតែរៀនសូត្រ ឃោសនាផ្សព្វផ្សាយ និង អនុវត្តអោយស៊ីជម្រៅ នូវស្មារតី នៃកិច្ចប្រជុំពេញអង្គ លើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០ រៀបចំកំណត់គោលដៅ ភារកិច្ច និងវិធានការសម្រាប់៥ឆ្នាំខាងមុខ ប្រកបដោយវិទ្យាសាស្រ្ត ជំរុញការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់តាមរយៈការធ្វើឲ្យកំណែទម្រង់ និងការបើកចំហមានភាពកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយប្រកប ដោយភាពយូអង្វែង ខិតខំប្រឹងប្រែងដើម្បីជំរុញការកសាងតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ជំរុញការគ្រប់គ្រងយ៉ាងតឹងរ៉ឹងបក្សដោយភាពស៊ីជម្រៅ និងទូលំទូលាយ ដើម្បីសម្រេចបានលទ្ធផលថ្មី ជាបន្តបន្ទាប់ក្នុងការធ្វើទំនើបកម្ម ។
ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែវិច្ឆិកា លោកXi Jinping បានចុះត្រួតពិនិត្យការងារ ជាបន្តបន្ទាប់នៅក្រុងMeizhou និងក្រុងGuangzhou ។
ក្រូចថ្លុងមាសគឺ ជាផលិតផលកសិកម្មពិសេស នៃទីក្រុងMeizhou។ លោកXi Jinping បានមកដល់មូលដ្ឋានដាំដុះក្រូចថ្លុងមាសNanfu ឃុំYanYang ដើម្បីត្រួតពិនិត្យស្ថានភាពក្រូចថ្លុង និងផលិតផលកែច្នៃ ផលិតផលវប្បធម៌ច្នៃប្រឌិតថ្មី ។ លោកបានលើកឡើងថា ការអភិវឌ្ឍឧស្សាហកម្មពិសេសក្នុងជនបទគឺជាមូលដ្ឋានដែលជំរុញការស្តារនិងអភិវឌ្ឍន៍ជនបទដោយគ្រប់ជ្រុងជ្រោយ គួរតែបង្កើនការប្រើប្រាស់បច្ចេកវិទ្យា ជំរុញការរួមបញ្ចូលគ្នារវាងកសិកម្ម និងទេសចរណ៍វប្បធម៌ ពង្រីកខ្សែសង្វាក់ឧស្សាហកម្មជាបន្តបន្ទាប់ និងបង្កើនតម្លៃបន្ថែម ដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករ អោយបានកាន់តែច្រើន៕
