ព័ត៌មានអន្តរជាតិ

លោក ​Xi Jinping ជួបសន្ទនា ជាមួយ​លោកស្រី Kirsty Coventry ប្រធានគណៈកម្មាធិការ​អូឡាំពិក ​អន្តរជាតិ ​និងលោក Bach ​ប្រធានកិត្តិយសពេញ​មួយជីវិត

រសៀលថ្ងៃទី ​៩ ខែវិច្ឆិកា ​លោក​Xi Jinping​ ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនាជាមួយ​លោកស្រី Kirsty Coventry​ ប្រធានគណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​និងលោក Bach ​ប្រធានកិត្តិយសពេញ​មួយជីវិត​ ដែល​អញើ្ជញ​ចូលរួមពិធី​​បើក​ការ​ប្រកួតកីឡាជាតិ​ចិន​​លើកទី​១៥​នៅ​មជ្ឈមណ្ឌល​សន្និបាត​អន្តរជាតិ ​Baiyun​ ក្រុង​ Guangzhou ប្រទេស​ចិន​។

លោក ​​Xi Jinping បាន​លើកឡើងថា​​ ​ការ​ប្រកួតកីឡាជាតិ​ចិន​​​ជា​ការប្រកួត​កីឡា​ចម្រុះ​ ដែល​មានទ្រង់ទ្រាយ​ធំបំផុត​និងកម្រិតខ្ពស់​បំផុត ​របស់​ប្រទេស​ចិន។​ការ​ប្រកួតកីឡា​លើក​នេះ ​ត្រូវ​រួម​គ្នា​រៀបចំ​ដោយ​តំបន់ទាំង​៣ ​គឺ​ ​ក្វាងទុង​ ​ហុងកុង​និង​ម៉ាកាវ ​។ ​មហាតំបន់ឈូងសមុទ្រ​ក្វាងទុង ហុងកុងនិងម៉ាកាវ​ជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ ដែល​មាន​កម្រិត​បើកចំហខ្ពស់​បំផុត ​​និងមានសេដ្ឋកិច្ចយ៉ាង​រស់រវើកបំផុត នៅក្នុងប្រទេសចិន ។​ ការ​ជំរុញ​ការ​កសាង​មហាតំបន់ឈូង សមុទ្រ​ក្វាងទុង ហុងកុងនិងម៉ាកាវ​​ គឺ​ដើម្បីបង្កើតជា​មូល​ដ្ឋាន​​គាំទ្រ​យុទ្ធសាស្ត្រ​សម្រាប់​និម្មាបនកម្ម​អភិវឌ្ឍន៍​ថ្មី​របស់ប្រទេសចិន ​តំបន់គំរូ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាពខ្ពស់ ​​និងតំបន់ឈានមុខ​សម្រាប់​ការធ្វើទំនើបកម្ម តាម​បែប​ផែន​ចិន ជឿជាក់​ថា​ ​ការ​ប្រកួតកីឡាជាតិ​លើកនេះ​​មិន​គ្រាន់​តែអាច​បញ្ជាក់​ពី​សមិទ្ធផលថ្មីៗ​នៃការអភិវឌ្ឍកីឡារបស់ប្រទេសចិន​ក្នុងយុគសម័យថ្មីប៉ុណ្ណោះទេ ​ប៉ុន្តែ​ក៏នឹងបង្ហាញពី​ទិដ្ឋភាពដ៏អស្ចារ្យនៃ​ការធ្វើ​ទំនើបកម្មតាម​បែបផែន​ចិននៅក្នុងមហាតំបន់ឈូងសមុទ្រ​ក្វាងទុង-ហុងកុង-ម៉ាកាវផងដែរ​ ។ ​

ជាការឆ្លើយតប លោកស្រី Kirsty Coventry ​និង​លោក Bach បាន​លើកឡើងថា​ ​ប្រទេស​ចិន​អនុវត្តយ៉ាងសកម្ម​នូវ​ស្មារតី​អូឡាំពិក​ ​ហើយ​រួមចំណែកដ៏​​សំខាន់​ដល់​ការអភិវឌ្ឍ​ នៃ​បុព្វហេតុ​អូឡាំពិក​អន្តរជាតិ​ ​ជឿងជាក់ថា​ ​ការ​ប្រកួត​កីឡា​ជាតិ​ចិន​លើក​នេះ ​នឹង​ជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ​ហើយមុខជា​​នឹង​ជំរុញ​ឱ្យ​បុព្វហេតុ​កីឡារបស់ប្រទេសចិន ​ទទួល​បានការ​​អភិវឌ្ឍ​​ថ្មី​ជា​មិនខាន ៕

To Top