លោក Xi Jinping ប្រកាសបើកការប្រកួត កីឡាជាតិចិន លើកទី១៥ បើកធ្វើយ៉ាងឱឡារិក នៅទីក្រុងGuangzhou ខេត្តGuangdong ប្រទេសចិន
ការប្រកួតកីឡាជាតិចិន លើកទី១៥ បានបើកធ្វើយ៉ាងឱឡារិកនៅទីក្រុងGuangzhou ខេត្តGuangdong ប្រទេសចិននៅយប់ ថ្ងៃទី៩ ខែវិច្ឆិកា។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមពិធីបើក និងប្រកាសបើកការប្រកួត។ នេះជាការប្រកួតកីឡាជាតិលើកដំបូង ដែលសហការរៀបចំ ដោយខេត្តGuangdong, តំបន់ហុងកុង និងម៉ាកាវ។
លោកស្រី Robert Coventry ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ,លោក Thomas Bach ប្រធានកិត្តិយសពេញមួយជីវិតនៃ IOC និងភ្ញៀវបរទេសជាច្រើនរូបទៀត ដែលទៅទស្សនាការប្រកួតកីឡាជាតិចិន លើកទី១៥តាមការអញ្ជើញ បានចូលរួមពិធីបើក ។
សូមបញ្ជាក់ថា ការប្រកួតកីឡាជាតិចិន លើកទី១៥ នឹងបិទបញ្ចប់នៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខ។ អត្តពលិកសរុបជាង ១៤០០០នាក់ នឹងចូលរួម ការប្រកួតកីឡាអាជីព ហើយមហាជនប្រហែល ១១០០០នាក់ នឹងចូលរួមការប្រកួត កីឡាមហាជន ៕
