ការស្ទង់មតិរបស់បណ្តាញCGTN ៖ គ្រោងផែនការ គោលជាបន្តបន្ទាប់
បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិ ក្នុងរយៈពេលបីឆ្នាំជាប់ៗ គ្នា ចំពោះអ្នកផ្តល់បទសម្ភាសន៍ ចំនួន៤ម៉ឺន៧ពាន់នាក់ មកពីប្រទេស ចំនួន៤៦ នៅទូទាំងពិភពលោក អ្នកផ្តល់បទសម្ភាសន៍ បានវាយតម្លៃយ៉ាងសកម្ម ចំពោះបទពិសោធ និងប្រសិទ្ធភាពបែបវិទ្យាសាស្ត្រ នៃអភិបាលកិច្ចប្រទេសចិន ហើយមានជំនឿចិត្ត កាន់តែខ្ពស់ ចំពោះសេដ្ឋកិច្ចចិន ។
ក្នុងការស្ទង់មតិ រយៈពេលបីឆ្នាំជាប់ៗគ្នា កម្រិតសម្គាល់ឃើញថាប្រទេសចិនជាប្រទេសដ៏ជោគជ័យ មានអត្រាលើសពី ៨៤ភាគរយជាប់រហូត ។ ក្នុងក្នុងស្ទង់មតិ ស្តីពីការវាយតម្លៃ ចំពោះប្រសិទ្ធភាព នៃអភិបាលកិច្ចរបស់ចិន និងចំណាប់អារម្មណ៍ល្អ ចំពោះប្រទេសចិនដែលឈរ នៅលេខរៀង៣ខាងមុខ គឺ “កែលម្អហេដ្ឋារចនាសម័្ពន្ធ” “ លើកកម្ពស់គុណភាពអប់រំ” និង “លើកកម្ពស់កម្រិតប្រាក់ចំណូល” ។ ក្នុងការស្ទង់មតិនៅឆ្នាំ២០២៥ អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៩,៨ភាគរយកោតសរសើរចំពោះប្រសិទ្ធភាពកែលម្អហេដ្ឋារចនាសម័្ពន្ធរបស់ចិន ។
អ្នកផ្តល់បទសម្ភាសន៍ ចំនួន៧៨,៨ ភាគរយ សម្គាល់ឃើញថា គុណភាពអប់រំរបស់ចិនទទួល បានការលើកកម្ពស់ យ៉ាងលេចធ្លោ ។ ៧៣ភាគរយសម្គាល់ឃើញថា ប្រាក់ចំណូលរបស់ប្រជាជនចិនត្រូវបានលើកកម្ពស់យ៉ាងច្បាស់លាស់ ។ ក្រៅពីនេះ ក្នុងការស្ទង់មតិរយៈពេលបីឆ្នាំជាប់ៗគ្នា ជំនឿចិត្តរបស់អ្នកផ្តល់ បទសម្ភាសន៍ ចំពោះនិន្នាការល្អប្រសើរ នៃសេដ្ឋកិច្ចចិន បានលើកកម្ពស់ជាបន្តបន្ទាប់ ។ ក្នុងការស្ទង់មតិ នៅឆ្នាំ២០២៥ អ្នកផ្តល់បទសម្ភាសន៍ ចំនួន៨៩,៥ភាគរយ កោតសរសើរ ចំពោះសេដ្ឋកិច្ចចិន ថា មានកម្លាំងជាក់ស្តែងខ្លាំង ៨៩,៣ភាគរយកោតសរសើរ សេដ្ឋកិច្ចចិនថា បានរក្សា និន្នាការកំណើនខ្ពស់ ៨៦,៤ភាគរយ ទទួលស្គាល់យ៉ាងពេញ លេញចំពោះការរួមចំណែកដ៏ សំខាន់របស់សេដ្ឋកិច្ចចិន ចំពោះសេដ្ឋកិច្ចសកល ៕
