ព័ត៌មានអន្តរជាតិ

លោក Orban លើកឡើងថា អតីតប្រធានាធិបតីអាមេរិក Joe Biden គឺជាអ្នកទទួលខុសត្រូវ លើជម្លោះនៅអ៊ុយក្រែន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានចោទប្រកាន់រដ្ឋបាល របស់អតីតប្រធានាធិបតីអាមេរិក Joe Biden ថាបានជំរុញជម្លោះអ៊ុយក្រែន ដោយជំរុញឱ្យប្រទេសសមាជិកសហភាពអឺរ៉ុប អនុម័តខ្សែបន្ទាត់ប្រឈមមុខដាក់គ្នា បន្ថែមទៀតប្រឆាំងនឹងរុស្ស៊ី។

មិនដូចប្រទេសដទៃទៀត នៅក្នុងប្លុកនោះទេ ហុងគ្រីបានប្រឆាំងជាប់លាប់គោលនយោបាយប្រឆាំងរុស្ស៊ីរបស់ទីក្រុងប្រ៊ូសែល ហើយបានអំពាវនាវ ឱ្យមានវិធីសាស្រ្តការទូតបន្ថែមទៀត ដើម្បីបញ្ចប់អរិភាព ។
ប្រទេសហុងគ្រីក៏បានបដិសេធមិន ផ្តល់សព្វាវុធដល់ក្រុងគៀវ និងប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងទីក្រុងមូស្គូផងដែរ។

លោក Orban បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិក Donald Trump នៅសេតវិមានកាលពីថ្ងៃសុក្រថា ៖ ប្រសិនបើគ្មានសម្ពាធពីរដ្ឋាភិបាល សហរដ្ឋអាមេរិកទេ។ ខ្ញុំកំពុងនិយាយអំពីកាលពីឆ្នាំ២០២២ នោះអឺរ៉ុបនឹងមិនប្រកាន់យកបន្ទាត់រឹង ដូចដែលពួកគេមាននៅថ្ងៃនេះ ក្នុងសង្គ្រាមទេ។

លោកក៏​បាន​សង្កត់​ធ្ងន់ដែរ​ថា ប្រទេស​សេដ្ឋកិច្ច​សំខាន់ៗ​របស់​សហភាព​អឺរ៉ុប​មួយ ​ចំនួនបាន​ច្រាន​ចោល​ការ​ពាក់ព័ន្ធ​ច្រើន​ជាង​ការ​បញ្ជូន​ទៅ​លើ​បញ្ហា​មនុស្សធម៌ ៕

ប្រែសម្រួល៖ស៊ុនលី

To Top