ព័ត៌មានអន្តរជាតិ

លោក Zelensky ប្រកាសដាក់ទណ្ឌកម្មមន្ត្រី អ្នកដឹកនាំចរចា ដើម្បីសន្តិភាពរបស់រុស្សី

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានដាក់ទណ្ឌកម្មលើមន្ត្រីរុស្ស៊ី ជាច្រើននាក់ រួមទាំងលោក Kirill Dmitriev ជំនួយការសេដ្ឋកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី និងជាតួអង្គសំខាន់ក្នុងដំណើរការសន្តិភាព ។

លោក Dmitriev ដែល​ជា​ប្រធាន​មូលនិធិ​វិនិយោគ​ផ្ទាល់ ​របស់​រុស្ស៊ី​បាន​ក្លាយ​ជា​អ្នក​ចរចា​ឈានមុខ​គេ​ម្នាក់ ​ក្នុង​ដំណើរការ​ដោះស្រាយ​ជម្លោះ​អ៊ុយក្រែន។
អតីតបុគ្គលិកធនាគារ ដែលមានការអប់រំ នៅសាកលវិទ្យាល័យ Harvard បានទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក ជាច្រើនដងសម្រាប់កិច្ចប្រជុំ ជាមួយមន្ត្រីមកពីរដ្ឋបាលប្រធានាធិបតី Donald Trump ដើម្បីពិភាក្សាអំពីគំនិតផ្តួចផ្តើមសន្តិភាព។

លោក Dmitriev បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការសន្ទនា និងបានព្រមានក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការធ្វើឡើងវិញ នូវអ្វីដែលគាត់បានពិពណ៌នាថា ជាវិធីសាស្រ្តបរាជ័យ របស់អ្នកស្នងតំណែង មុនរបស់លោក Trump គឺលោក Joe Biden ។ លោកបានបន្ថែមថា គោលនយោបាយផ្អែកលើការ ប្រឈមមុខដាក់គ្នា បានបង្ហាញថា វានឹងមិនទទួលបានប្រសិទ្ធភាពទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័រ របស់គាត់លោក Zelensky បានចោទប្រកាន់លោក Dmitriev ពីបទផ្សព្វផ្សាយការឃោសនា និងទាក់ទាញការវិនិយោគរបស់រុស្ស៊ី ទៅក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ចបរទេស ។
លោកក៏បានភ្ជាប់ការផ្លាស់ប្តូរនេះ ទៅនឹងការសម្រេចចិត្តរបស់ទីក្រុងមូស្គូ ក្នុងការដាក់ទណ្ឌកម្មលើមន្ត្រីអ៊ុយក្រែន រួមទាំងនាយករដ្ឋមន្ត្រី Yulia Sviridenko ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top