ព័ត៌មានអន្តរជាតិ

ការលក់រថយន្ត របស់ប្រទេសចិន បានធ្លាក់ចុះក្នុងខែតុលា ក្នុងពេលដែលក្រុមហ៊ុនផលិត រថយន្តបានកាត់បន្ថយតម្លៃ

បរទេស៖ សមាគមឧស្សាហកម្មមួយ បាននិយាយ កាលពីថ្ងៃអង្គារថា ការលក់រថយន្តដឹកអ្នកដំណើរ របស់ប្រទេសចិន បានធ្លាក់ចុះក្នុងខែតុលា សូម្បីតែក្រុមហ៊ុនផលិត រថយន្តអគ្គិសនី BYD និង Tesla ខណៈដែលក្រុមហ៊ុនផលិត រថយន្តបានកាត់បន្ថយតម្លៃ ដើម្បីប្រកួតប្រជែង នៅក្នុងទីផ្សារដ៏ចង្អៀត។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សមាគមក្រុមហ៊ុនផលិត រថយន្តចិនបាននិយាយថា ការលក់បានកើនឡើង 4.4% ពីឆ្នាំមុន ប៉ុន្តែ ធ្លាក់ចុះពីការកើនឡើង 11.2% ក្នុងខែកញ្ញា និងកើនឡើង 15.1% នៅក្នុងខែសីហា។ ប៉ុន្តែការនាំចេញរថយន្តអគ្គិសនី និង plug-in hybrid បានកើនឡើងទ្វេដងធៀបនឹងឆ្នាំមុន ដល់ប្រហែល ២៥០.០០០ គ្រឿង ដោយសារក្រុមហ៊ុនផលិតរថយន្ត បានពង្រីកបន្ថែមទៀតទៅកាន់ ទីផ្សារក្រៅប្រទេស។

ការលក់យានយន្តនៅក្នុងប្រទេសចិន ដែលជាទីផ្សារលក់ដ៏ធំបំផុត របស់ពិភពលោកបានទទួលការជំរុញ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះពីកម្មវិធីពាណិជ្ជកម្ម របស់រដ្ឋាភិបាលដែលមានបំណង លើកទឹកចិត្តអ្នកបើកបរ ឱ្យប្តូរទៅប្រើ រថយន្តអគ្គិសនី ឬ EV ។ ទីក្រុង និងខេត្តមួយចំនួនរបស់ចិន ក្នុងប៉ុន្មានខែថ្មីៗ នេះបានកាត់បន្ថយការ ឧបត្ថម្ភធនពាណិជ្ជកម្ម។ ការបន្ថែមប្រាក់ឧបត្ថម្ភធំបែបនេះ នៅឆ្នាំក្រោយគឺមិនប្រាកដប្រជាទេ។

ប្រទេសចិនក៏ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយការលើកលែងពន្ធរបស់ខ្លួន ពាក់កណ្ដាលសម្រាប់អគ្គិសនី និង រថយន្តកូនកាត់ ឬ ហាយប្រីដ ចាប់ពីឆ្នាំក្រោយ។

យោងតាមសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានឱ្យដឹងថា ការលក់របស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសចិនបានធ្លាក់ចុះជិត 36% កាលពីខែមុនធៀប នឹងឆ្នាំមុន មកនៅត្រឹម ២៦.០០៦ គ្រឿង ដែលវាបានធ្លាក់ចុះពីចំនួន ៧១.៥២៥ គ្រឿង​ ដែលបានលក់ក្នុងខែកញ្ញា៕

ប្រែសម្រួលៈ ណៃ តុលា

To Top