ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកដំណើរការទូត របស់ខ្លួនជាផ្លូវការ ក្នុងប្រទេសអេស្តូនី

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa’ar បានទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅអេស្តូនី កាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលដែលលោកបានសម្ពោធស្ថាន ទូតអ៊ីស្រាអែល នៅទីក្រុង Tallinn ។

រដ្ឋមន្ត្រីការបរទេសអេស្តូនី Margus បានចូលរួមក្នុងពិធីបើក ។ លោកបាននិយាយថា ការបើកស្ថានទូតអ៊ីស្រាអែល គឺជាដំណាក់កាលថ្មីមួយ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយបន្ថែមថា លោកបានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល ស្តីពីទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍន៍ក្នុងតំបន់ ។

យោងតាមការផ្សាយជាផ្លូវការរបស់អេស្តូនី ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូត ដើម្បីបង្ហាញការគាំទ្រដល់ប៉ាឡេស្ទីន។

គួរឲ្យដឹងដែរថាប្រទេសអេស្តូនី និង អ៊ីស្រាអែលបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៩២ ហើយអេស្តូនីបានបើកស្ថានទូត របស់ខ្លួននៅអ៊ីស្រាអែលក្នុងឆ្នាំ២០០៩ ៕

ប្រែសម្រួល៖ស៊ុនលី

To Top