យោធាមីយ៉ាន់ម៉ា បញ្ជូនឧទ្ធម្ភាគចក្ររុស្ស៊ី និងយន្តហោះចិន ទៅក្នុងកម្លាំងទ័ពអាកាសរបស់ខ្លួន ក្នុងពេលអាមេរិក និងសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មហាមឃាត់ការលក់អាវុធឲ្យ
បរទេស៖ ប្រទេសមីយ៉ាន់ម៉ាបាននិយាយថា ខ្លួនបានបញ្ជូនឧទ្ធម្ភាគចក្ររុស្ស៊ី និងយន្តហោះចិន ទៅក្នុងកម្លាំងទ័ពអាកាសរបស់ខ្លួន ខណៈដែលប្រទេសទាំងពីរនៅតែបន្តផ្គត់ផ្គង់សម្ភារៈដល់រដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធា ទោះបីជាមានសម្ពាធពីអន្តរជាតិដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដ៏បង្ហូរឈាមរបស់ខ្លួនក៏ដោយ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសដទៃទៀត បានដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ា ដែលរាប់បញ្ចូលទាំងការហាមឃាត់ការលក់អាវុធ ប៉ុន្តែរុស្ស៊ី និងចិន បាននិងកំពុងផ្គត់ផ្គង់ឥតឈប់ឈរ នូវយោធា ដែលគេស្គាល់ថាជាកងទ័ព ជាមួយនឹងសម្ភារៈជាច្រើនរយលានដុល្លារ។ នេះបើយោងតាមអង្គការសហប្រជាជាតិ។
រូបថតដែលផ្តល់ដោយយោធាបង្ហាញថា មីយ៉ាន់ម៉ាបានទទួលឧទ្ធម្ភាគចក្រ Mi-38T របស់រុស្ស៊ីចំនួន ៣ គ្រឿង និងយន្តហោះ Y-8 របស់ចិនពីរគ្រឿង ដែលអ្នកជំនាញបាននិយាយថា ទំនងជានឹងត្រូវបានប្រើសម្រាប់ប្រតិបត្តិការដើម្បីនាំយកកងទ័ពទៅប្រយុទ្ធនៅតំបន់ភ្នំ។
យោធាបាននិយាយនៅក្នុងការចេញផ្សាយកាលពីថ្ងៃទី ៧ ខែវិច្ឆិកានៃការដំឡើងយន្តហោះនៅរដ្ឋធានី Naypyitaw ថា យន្តហោះដឹកជញ្ជូននឹងបន្ថែម “ប្រសិទ្ធភាពបន្ថែម” ដល់ “សមត្ថភាពរបស់កងទ័ពក្នុងការធានាសន្តិសុខដែនអាកាសនៃសន្តិសុខមីយ៉ាន់ម៉ា” ៕
ប្រែប្រួលៈ ណៃ តុលា
