ចិន ជំរុញឲ្យនាយករដ្ឋមន្ត្រីជប៉ុន កែតម្រូវ ការកត់ សម្គាល់ របស់លោកស្រី ជុំវិញបញ្ហាតៃវ៉ាន់
តូក្យូ៖ ប្រទេសចិនបានជំរុញឱ្យនាយករដ្ឋមន្ត្រីជប៉ុន តាកាអ៊ិឈិ កែតម្រូវ និងដកការកត់សម្គាល់ថ្មីៗ របស់លោកស្រីអំពីការចូលរួម ដែលអាចកើតមាន របស់ប្រទេសលោកស្រី នៅក្នុងគ្កោះតៃវ៉ាន់ មានរាអាសន្ន ដោយព្រមានថា បើមិនដូច្នោះទេ ទីក្រុងតូក្យូ នឹង «ទទួលផលវិបាកទាំងអស់»។

អ្នកនាំពាក្យក្រសួងការ បរទេសចិន លោក Lin Jian បានប្រាប់សន្និសីទ សារព័ត៌មានមួយថា «ប្រសិនបើជប៉ុនហ៊ាន ធ្វើអន្តរាគមន៍ ប្រដាប់អាវុធណាមួយចូល ទៅក្នុងច្រកសមុទ្រតៃវ៉ាន់ នោះនឹងបង្កើតជាការឈ្លានពាន ហើយប្រទេសចិននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់»។
កាលពីថ្ងៃសុក្រ សប្តាហ៍មុន លោកស្រី តាកាអ៊ិឈិ បានប្រាប់សម័យប្រជុំគណៈកម្មាធិការសភាថា ការវាយប្រហារ យោធារបស់ចិនលើតៃវ៉ាន់អាចជា «ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត» សម្រាប់ប្រទេសជប៉ុន ដែលអាចនាំឱ្យជប៉ុនអនុវត្តសិទ្ធិ របស់ខ្លួនក្នុងការ ការពារខ្លួនរួមគ្នា។
ការកត់សម្គាល់របស់លោកស្រី ទាក់ទងនឹងតៃវ៉ាន់ បានបង្កឱ្យមានប្រតិកម្ម យ៉ាងខ្លាំងពីទីក្រុងប៉េកាំង ដោយអគ្គកុងស៊ុលចិនប្រចាំទីក្រុង Osaka លោកស្រី Xue Jian បានគំរាមកំហែងកាលពីថ្ងៃសៅរ៍ថា «នឹងកាត់កកខ្វក់ដោយមិនស្ទាក់ស្ទើរ»។ ការបង្ហោះនេះក្រោយមកមិនអាចចូលមើលបាន ឬត្រូវលុបចេញវិញ។
លោកបានបញ្ជាក់ជាថ្មីថា ការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់លោកស្រី Xue គឺជាការឆ្លើយតបទៅនឹង ការអត្ថាធិប្បាយ «ខុស និងគ្រោះថ្នាក់» របស់លោកស្រី តាកាអ៊ិឈិ ក្នុងនោះលោកបានជំរុញឱ្យទីក្រុងតូក្យូ «ឆ្លុះបញ្ចាំងពីការកត់សម្គាល់ខុសឆ្គងរបស់ខ្លួន» ទាក់ទងនឹងតៃវ៉ាន់។
ប្រទេសចិន ដែលគ្រប់គ្រង ដោយកុម្មុយនិស្ត និងតៃវ៉ាន់ ត្រូវបានគ្រប់គ្រង ដោយឡែកពីគ្នា ចាប់តាំងពីពួកគេ បានបែកបាក់គ្នា ដោយសារ តែសង្គ្រាម ស៊ីវិលក្នុងឆ្នាំ១៩៤៩ ប្រទេសចិនចាត់ទុកកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយ ខ្លួនឯង នេះជាខេត្តមួយ ដែលនឹងត្រូវបង្រួបបង្រួមជាមួយដីគោក ដោយកម្លាំងប្រសិនបើចាំបាច់៕
