ព័ត៌មានអន្តរជាតិ

​ ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី​ បាញ់ទម្លាក់យន្តហោះគ្មានមនុស្ស បើក អ៊ុយក្រែន ១៥៧ គ្រឿង

មូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ១៥៧ គ្រឿង គ្រាប់បែកបំពាក់ដោយប្រព័ន្ធនាំមួយគ្រាប់ និងមីស៊ីល Neptune រយៈចម្ងាយឆ្ងាយមួយគ្រាប់។

ក្រសួងការពារជាតិរុស្ស៊ីបានបន្ថែមថា កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី​ ក៏បានបំផ្លាញទូកគ្មានមនុស្ស បើកអ៊ុយក្រែនចំនួន ៤ គ្រឿងផងដែរ។

ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមក រុស្ស៊ីបានបំផ្លាញយន្តហោះចំនួន ៦៦៨ គ្រឿង ឧទ្ធម្ភាគចក្រចំនួន ២៨៣ គ្រឿង និងយន្តហោះគ្មានមនុស្សបើកចំនួន ៩៦,២៨៤ គ្រឿង។

សរុបមក ប្រព័ន្ធមីស៊ីលដីទៅអាកាសចំនួន ៦៣៦ គ្រឿង រថក្រោះចំនួន ២៦,០០០ គ្រឿង និងយានយន្តប្រយុទ្ធពាសដែកផ្សេងទៀត កាំភ្លើងបាញ់រ៉ុក្កែតច្រើនគ្រាប់ចំនួន ១,៦១១ គ្រឿង កាំភ្លើងធំ និងកាំភ្លើងត្បាល់ចំនួន ៣១,២៧៤ គ្រឿង និងយានយន្តយោធាពិសេសចំនួន ៤៦,៥៦០ គ្រឿងត្រូវបានបំផ្លាញ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top