ប្រធានាធិបតីចិន ស៊ី ជីនពីង ប្រកាសទិញអង្ករថៃយ៉ាងច្រើន
បរទេស÷ ប្រធានាធិបតីចិន ស៊ី ជីនពីង បានជម្រាបព្រះមហាក្សត្រថៃនៅថ្ងៃសុក្រនេះថា ប្រទេសចិននឹងទិញអង្ករថៃចំនួន ៥០០,០០០ តោន។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ថា នៅថ្ងៃទី១៤ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានបង្ហាញថា ប្រធានាធិបតី ស៊ី ជីនពីង មេដឹកនាំចិន បានជម្រាបព្រះមហាក្សត្រនៅចំពោះមុខព្រះអង្គថា ប្រទេសចិននឹងទិញអង្ករថៃចំនួន ៥០០,០០០ តោន ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ចផ្លូវការ របស់ព្រះមហាក្សត្រនៅប្រទេសចិន។
ប្រែសម្រួល: ណៃ តុលា
