ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ ច្រានចោលការប្រណាំង ប្រជែងសព្វាវុធទំនេីប​ ខណៈរំពឹងថា មហាអំណាចនុយក្លេអ៊ែរ គួរតែរក្សាសន្តិភាព និងសន្តិសុខសកល

មូស្គូ៖ លោក Sergei Shoigu លេខាធិការក្រុម ប្រឹក្សាសន្តិសុខ សហព័ន្ធរុស្ស៊ី បានឧ្យដឹងថា​ រុស្ស៊ី​ នឹងមិនអនុញ្ញាតឱ្យការ ប្រណាំង ប្រជែងសព្វាវុធថ្មី ចាប់ផ្តើមទេ ហើយជឿជាក់ថា មហាអំណាចនុយក្លេអ៊ែរ គួរតែរក្សាសន្តិភាព និងសន្តិសុខសកល។

លោក Shoigu បានប្រាប់ទីភ្នាក់ងារសារ ព័ត៌មាន RIA Novosti ថា រុស្ស៊ីបានកត់សម្គាល់សេចក្តីថ្លែងការណ៍ របស់មន្ត្រីអាមេរិក​ ដែលបង្ហាញ ពីលទ្ធភាពនៃការសាកល្បងនុយក្លេអ៊ែរ និងកិច្ចខិតខំប្រឹងប្រែងយោធា ដែលកំពុងកើនឡើងនៅអឺរ៉ុប។

លោក Shoigu បានប្រាប់ RIA Novosti ថា “រុស្ស៊ីនឹងមិនអនុញ្ញាត ឱ្យការប្រណាំងប្រជែង សព្វាវុធថ្មីផ្ទុះឡើងឡើយ មិនថាប្រទេសដទៃទៀតចង់បានវាប៉ុណ្ណានោះទេ” ដោយបន្ថែមថា រុស្ស៊ីនឹងបន្តធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន​ ដើម្បីរក្សាស្ថិរភាពយុទ្ធសាស្ត្រ ។

លោកបានលេីកឡេីងថា រុស្ស៊ី និងសហរដ្ឋអាមេរិក ក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរធំជាងគេទាំងពីររបស់ពិភពលោក មានការទទួលខុសត្រូវពិសេស ក្នុងការរក្សាសន្តិភាព និងសន្តិសុខសកល ដោយអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន បំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមកាតព្វកិច្ចហាមឃាត់ ការសាកល្បងនុយក្លេអ៊ែរ និងចូលរួមយ៉ាងស្ថាបនាក្នុងការសន្ទនា​ ដើម្បីកាត់បន្ថយ ហានិភ័យនុយក្លេអ៊ែរ ។

លោកក៏បានសម្តែង ការព្រួយបារម្ភផងដែរ អំពីការបង្កើនល្បឿន នៃយោធាភាវូបនីយកម្ម នៅអឺរ៉ុប និងវោហាសាស្ត្រ បង្កហេតុ ដោយមន្ត្រីអឺរ៉ុប មួយចំនួន ដោយនិយាយថា សកម្មភាពបែបនេះ «ឆ្លុះបញ្ចាំងពីការ បាត់បង់ ទស្សនៈប្រវត្តិសាស្ត្រ» ហើយបម្រើតែ ដើម្បីបង្កភាពតានតឹងប៉ុណ្ណោះ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top