ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាហ្រ្វិកខាងត្បូង រិះគន់ការធ្វើពហិការ របស់លោក Trump ក្នុងកិច្ចប្រជុំ G20 ហើយថា អាមេរិកបោះបង់ចោល តួនាទីសំខាន់របស់ខ្លួន

បរទេស៖ ប្រធានាធិបតី អាហ្រ្វិកខាងត្បូង Cyril Ramaphosa បាននិយាយយ៉ាងច្បាស់ថា វានឹងធ្វើឱ្យប៉ះពាល់ ដល់សហរដ្ឋអាមេរិក ច្រើនជាងកិច្ចប្រជុំកំពូលដែលគាត់និយាយថា នឹងដំណើរការទៅទៀត ដោយថា ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើពហិការកិច្ចប្រជុំ G20 នាពេលខាងមុខនៅទីក្រុង Johannesburg របស់អាហ្វ្រិកខាងត្បូង គឺជា “ការបាត់បង់របស់ពួកគេ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាស កាលពីសប្តាហ៍មុនថា គ្មានមន្ត្រីណាមួយពីរដ្ឋបាលរបស់លោក នឹងចូលរួមកិច្ចប្រជុំមេដឹកនាំមកពីប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេ លើពិភពលោកចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកានោះទេ។ លោកបានលើកឡើងពីការអះអាងដែលថា Afrikaners ដែលជាក្រុមជនជាតិភាគតិចស្បែកស និងជាកូនចៅនៃអ្នកតាំងលំនៅហូឡង់ដែលគ្រប់គ្រងក្នុងសម័យ apartheid កំពុងត្រូវបាន “សម្លាប់ និងសម្លាប់” ដោយការឃុំឃាំងនៅអាហ្វ្រិកខាងត្បូង។

យ៉ាងណាក៏ដោយ លោក Ramaphosa បានច្រានចោលការចោទប្រកាន់របស់លោក Trump ម្តងហើយម្តងទៀតថា នេះជាព័ត៌មានមិនពិត ហើយបានជួបជាមួយមេដឹកនាំអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនក្នុងខែឧសភា ក្នុងការប៉ុនប៉ងដើម្បីលុបបំបាត់ភាពតានតឹងនេះ។

ប្រធានាធិបតី Ramaphosa បាននិយាយថា ” ការធ្វើពហិការនយោបាយ” មិនដែលដំណើរការ តាមបទពិសោធន៍ របស់គាត់ទេ។ លោកបានរិះគន់សហរដ្ឋអាមេរិក ចំពោះការបោះបង់ចោល “តួនាទីសំខាន់ណាស់” ដែលវា “គួរតែដើរតួជាសេដ្ឋកិច្ចធំបំផុត នៅក្នុងពិភពលោក” ។

ប្រែប្រួលៈ ណៃ តុលា

To Top