ឥណ្ឌាដាក់ឲ្យដំណើរ ការមូលដ្ឋានទ័ពអាកាស របស់ខ្លួនមួយកន្លែង នៅក្បែរប្រទេសចិន
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌា បានបើកឲ្យដំណើរការមូលដ្ឋានទ័ពអាកាសនៅ ក្បែរLadakh ដែលស្ថិតនៅជិត ព្រំដែន របស់ខ្លួនជាមួយប្រទេសចិន នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
កាសែតHindustan Times បានរាយការណ៍ថា ស្ថានីយ៍កង កម្លាំងទ័ពអាកាស Mudh-Nyoma ដែលមានចម្ងាយប្រមាណ ជា១៤ម៉ាយ ឬប្រហែលជា២៣គីឡូម៉ែត្រ ពីព្រំដែនជាមួយប្រទេសចិន។
យោងតាមរបាយការណ៍បានឱ្យដឹងថា មូលដ្ឋានទ័ពអាកាស ដែលស្ថិតនៅកម្ពស់១៣៧០០ ហ្វីត ត្រូវបានសាងសង់ ដោយអង្គភាពការពារ ផ្លូវព្រំដែនឬ BRO ក្នុងតម្លៃប៉ាន់ស្មាន២៥នដុល្លារ។ ប្រទេសគឺជាអ្នក ឥណ្ឌាបានផ្តួចផ្តើម គម្រោងមូលដ្ឋានអាកាស នៅកាលពីឆ្នាំ២០២៣ ។
មូលដ្ឋានទ័ពអាកាសមាន ផ្លូវរត់ប្រវែង១,៧ម៉ាយ កន្លែងស្តុកទុកថ្មី អគារ ATC ច្រកដាក់យន្តហោះ និងកន្លែងស្នាក់នៅ។ វាមានសមត្ថភាពគ្រប់គ្រង យន្តហោះដឹកជញ្ជូនធំៗ និងយន្តហោះប្រយុទ្ធ។
គួរឲ្យដឹងដែរថា ទំនាក់ទំនង រវាងទីក្រុង New Delhi និងទីក្រុងប៉េកាំង ដែលកាន់តែតានតឹង បន្ទាប់ពីការប៉ះទង្គិចគ្នា នៅតាមព្រំដែនក្នុងឆ្នាំ២០២០ ដែលបានបណ្តាលឲ្យមនុស្ស ស្លាប់ជាច្រើននាក់ បានបាត់បង់ជីវិត៕
ប្រែសម្រួល៖ស៊ុនលី
