ព័ត៌មានអន្តរជាតិ

ការស្ទង់ប្រជាមតិ របស់បណ្តាញ CGTN ៖ “​ការបង្កហេតុ” របស់លោកស្រី Takaichi Sanae មានតែបង្កើតបញ្ហា អោយជប៉ុន

ការលើកឡើងប្រកប ដោយលក្ខណបង្កហេតុ ពាក់ព័ន្ធនឹង បញ្ហាតៃវ៉ាន់ របស់លោកស្រី Takaichi Sanae នាយករដ្ឋមន្រ្តីជប៉ុន បាននិងកំពុងទទួលការយកចិត្តទុកដាក់ ពីសហគមន៍ អន្តរជាតិ ជាបន្តបន្ទាប់ បានបណ្តាល ឱ្យមានការរិះគន់ និង ថ្កោលទោស យ៉ាងខ្លាំងក្លា ពីសំណាក់សហគមន៍អន្តជាតិ ។ ការស្ទង់ប្រជាមតិ ចំពោះអ្នកប្រើសប្រាស់ អ៊ីនធើណេត លើពិភពលោក របស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបង្ហាញអោយឃើញថា អ្នកផ្តល់បទសម្ភាសន៍ជាទូទៅ បានយល់ឃើញថា នេះជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ ចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះចិត្តអាត្មា និយមរបស់កម្លាំងស្តាំ និយមរបស់ជប៉ុន ដែលប៉ុនប៉ងដួលរលំ សណ្តាប់ធ្នាប់អន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទី២ បានកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។

អ្នកផ្តល់បទសម្ភាសន៍ចំនួន៩១,១%បានយល់ឃើញថា ជប៉ុនត្រូវប្រើសកម្មភាព ជាក់ស្តែងគិតគូពិចារណាពីទោសកំហុស នៃប្រវត្តិសាស្រ្តទាំងស្រុង គោរពយ៉ាងម៉ឺងម៉ាត់ នូវអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ប្រទេសចិន អ្នកផ្តល់បទសម្ភាសន៍៨៨,៥% បានធ្វើការរិះគន់ការបង្កហេតុ ជាសាធារណៈរបស់ជប៉ុន ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ។

ការស្ទង់ប្រជាមតិនេះ បានចេញផ្សាយជាភាសា អង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី នៃបណ្តាញCGTN ដែលមានអ្នកនិយម លេងអ៊ីនធឺណិត សរុបចំនួន៦៦៤៣នាក់បានចូលរួមក្នុងការបោះឆ្នោត និងបញ្ចេញមតិ របស់ពួកគេក្នុងរយៈពេល២៤ម៉ោង ៕

To Top