ព័ត៌មានអន្តរជាតិ

លុយឌីជីថល Bitcoin បន្តធ្លាក់ចុះ 1.59% ដល់ ៩៣.៦៨៤ដុល្លារ

លុយឌីជីថល Bitcoin ដែលជារូបិយប័ណ្ណឌីជីថលដ៏ធំបំផុត របស់ពិភពលោក តាមតម្លៃទីផ្សារបានធ្លាក់ចុះ 1.59% នៅ ៩៣.៦៨៤ដុល្លារ គិតត្រឹមកាលពីថ្ងៃអាទិត្យ ។

យោងតាមវែបសាយ bdnews24.com បានឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា កាលពីដើមថ្ងៃទី ១៤ ខែវិច្ឆិកា Bitcoin បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលប្រាំមួយខែ ដោយសារការលក់ចេញយ៉ាង ទូលំទូលាយនៅក្នុងទ្រព្យសកម្មហានិភ័យ បានកើនឡើងយ៉ាងជ្រៅ ចំពេលមានក្តីសង្ឃឹមធ្លាក់ចុះថា ធនាគារកណ្តាលអាមេរិក Federal Reserve នឹងកាត់បន្ថយអត្រាការប្រាក់ របស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំគោលនយោបាយនាពេលខាងមុខ។

ទោះជាយ៉ាងណាក៏ដោយ ការលក់ភាគហ៊ុនរបស់សហរដ្ឋអាមេរិក បានធូរស្រាលបន្តិចនៅពេលរសៀលមុនចុងសប្តាហ៍ ប៉ុន្តែអ្នកវិនិយោគនៅតែ ស្ថិតនៅលើគែមដែលញាប់ញ័រដដែល ខណៈដែលពួកគេបានទប់ទល់ នឹង ទិន្នន័យសេដ្ឋកិច្ចមួយចំនួននៅសប្តាហ៍ ក្រោយបន្ទាប់ពីការ បើកដំណើរការឡើងវិញ របស់រដ្ឋាភិបាល បន្ទាប់ពីការបិទទ្វារអស់រយៈពេល ៤៣ ថ្ងៃ។
ប្រែសម្រួលៈ ណៃ តុលា

To Top