ព័ត៌មានអន្តរជាតិ

មីស៊ីលផ្លោង Iskander-M របស់រុស្ស៊ី វាយប្រហារកម្ទេច ចោលប្រព័ន្ធមីស៊ីល HIMARS របស់អ៊ុយក្រែន

បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារដោយជោគជ័យលើប្រព័ន្ធមីស៊ីលរបស់អ៊ុយក្រែនចំនួនបី រួមទាំងប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័ត ដែលផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិក (HIMARS) ដោយក្រសួងការពារជាតិ បាននិយាយដោយបញ្ចេញវីដេអូ អំពីផលប៉ះពាល់ផងដែរ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយខ្លី Iskander-M របស់រុស្ស៊ី ដែលគាំទ្រដោយយន្តហោះគ្មាន មនុស្សបើកឈ្លបយកការណ៍ បានវាយប្រហារប្រព័ន្ធមីស៊ីលចល័ត Neptune របស់អ៊ុយក្រែនចំនួនពីរ និង មីស៊ីល HIMARS នៅក្នុងតំបន់ Dnepropetrovsk របស់អ៊ុយក្រែន ។

វីដេអូដែលថតបានពីកម្ពស់ខ្ពស់ បានបង្ហាញយាន ដែលមើលមិនឃើញដែលមានទីតាំងក្នុងទីវាលចំហ ។ មីស៊ីល Iskander មួយគ្រាប់ដែលមានចម្ងាយ វាយប្រហារ ៥០០ គីឡូម៉ែត្រ និងក្បាលគ្រាប់ទម្ងន់ដល់ទៅ ៧០០ គីឡូក្រាម បានវាយប្រហារដោយផ្ទាល់ ទៅលើផ្នែករឹងរបស់អ៊ុយក្រែន បង្កើតបានជាការផ្ទុះដ៏ធំ រលកដែលអាចមើលឃើញ និងភ្លើងដែលកំពុងកើនឡើង។

ប្រព័ន្ធមីស៊ីល HIMARS ដែលផ្គត់ផ្គង់ ទៅឱ្យអ៊ុយក្រែន ដោយទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២២ អាចបាញ់មីស៊ីលនាំផ្លូវ ដែលមានចម្ងាយប្រហែល ៨០ គីឡូម៉ែត្រ ហើយនៅក្នុងប្រភេទខ្លះ រ៉ុក្កែតចម្ងាយឆ្ងាយឈានដល់ ១៥០គីឡូម៉ែត្រ ។ ប្រព័ន្ធនេះបានបំពេញ ផ្នែកសំខាន់មួយនៅក្នុងឃ្លាំង អាវុធរបស់ប្រទេសអ៊ុយក្រែន ហើយត្រូវបានប្រើប្រាស់ ក្នុងឱកាសជាច្រើន សម្រាប់ការវាយប្រហារ លើជនស៊ីវិលរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា

To Top