ព័ត៌មានអន្តរជាតិ

ស្ថាប័ន​ស្រាវជ្រាវរបស់​អឺរ៉ុបថា ឥណ្ឌា​នៅតែជា​អ្នក​ទិញ​ប្រេង​ឆៅ​ ធំ​ជាង​គេ​ទីពីរ​របស់​រុស្ស៊ី អំឡុងពេលអាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុន Rosneft និង Lukoil

បរទេស៖ ឥណ្ឌា​បាន​រក្សា​តំណែង​ជា​អ្នក​ទិញ ​ប្រេង​ឆៅ​ធំ​ជាង​គេ​ទីពីរ​ របស់​រុស្ស៊ី​ក្នុង​ខែ​តុលា បន្ទាប់​ពី​ប្រទេស​ចិន, នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ស្ថាប័ន ​ស្រាវជ្រាវរបស់​អឺរ៉ុប។

យោងតាមសារព័ត៌មាន RT ចេញ ផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានដាក់ ទណ្ឌកម្មលើក្រុមហ៊ុន Rosneft និង Lukoil ដែលជាក្រុមហ៊ុនផលិតប្រេងដ៏ធំបំផុត របស់រុស្ស៊ីកាលពីថ្ងៃទី ២២ ខែតុលា ដើម្បីដាក់សម្ពាធលើទីក្រុងម៉ូស្គូ ឱ្យបញ្ចប់ជម្លោះអ៊ុយក្រែន។

មជ្ឈមណ្ឌលស្រាវជ្រាវ ថាមពល និង ខ្យល់ស្អាត (CREA) បាននិយាយនៅក្នុងការវិភាគប្រចាំខែ របស់ខ្លួនអំពីការនាំ ចេញឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី ដែលចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកាថា ប្រទេសឥណ្ឌាបានចំណាយប្រាក់ចំនួន ២,៩ ពាន់លានដុល្លារលើប្រេងឆៅរបស់រុស្ស៊ីក្នុង ខែតុលា ដែលស្មើនឹង 81% នៃការទិញឥន្ធនៈហ្វូស៊ីល របស់ទីក្រុងញូវ ដេលីពីប្រទេសនេះ។

មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និង ខ្យល់ស្អាត បាននិយាយថា ការនាំចូលប្រេងឆៅរបស់រុស្ស៊ី ដោយប្រទេសឥណ្ឌាបាន កត់ត្រាការកើនឡើង 11% នៅក្នុងខែតុលា។ CREA ក៏បានលើកឡើង ពីការកើនឡើង 8% ពីមួយខែទៅមួយខែនៅ ក្នុងការនាំចូលសរុប ។ ខណៈពេលដែលការនាំចូល របស់អ្នកចម្រាញ់ឯកជនមានច្រើនជាង 2/3 នៃការនាំចូល សរុបរបស់ប្រទេសឥណ្ឌា រោងចក្រចម្រាញ់របស់រដ្ឋបានកើនឡើង ជិតទ្វេដងនៃបរិមាណរុស្ស៊ី របស់ពួកគេពីមួយខែ ទៅមួយខែនៅក្នុងខែតុលា ៕
ប្រែសម្រួលៈ ណៃ តុលា

To Top